យោធា​ចិន-អាមេរិក​ផ្ដើមធ្វើ​សមយុទ្ធ​រួមគ្នា​លើ​ការជួយ​សង្គ្រោះ ពេល​ជួប​គ្រោះមហន្តរាយធម្មជាតិ

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 4:12 ល្ងាច
  • 56 Views

សារ​ព័ត​មាន​ហ្ស៊ី​ន​ហួរ​បានចេញ​ផ្សាយ​ថា យោធា​ចិន និង​សហរដ្ឋអាមេរិក​បានចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួមគ្នា លើ​ការជួយ​សង្គ្រោះ និង​ផ្ដល់ជំនួយ​មនុស្សធម៌ នៅពេល​ជួប​គ្រោះមហន្តរាយធម្មជាតិ ធ្វើឡើង​ក្នុង​ទីក្រុង Portland នៃ​រដ្ឋ Oregon ស្ថិតនៅ​តំបន់ឆ្នេរ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក។

សមយុទ្ធ​ផ្ដើម​ពីថ្ងៃ​ទី១៣ ដល់​ថ្ងៃទី២០ ខែវិច្ឆិកា គឺ​ផ្ដោត​សំខាន់​លើ​ការពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ទៅវិញទៅមក សកម្មភាព​ហ្វឹកហាត់ និង​ដឹកនាំ​ការ ជួយសង្គ្រោះ ផ្ដល់ជំនួយ និង​ទប់ស្កាត់​គ្រោះទឹកជំនន់ រួមទាំង​គ្រោះមហន្តរាយធម្មជាតិ​នានា។

កម្មវិធី​នេះ​ចាប់ផ្ដើម​ធ្វើ​ឡើងជា​លើកដំបូង​កាលពី​ឆ្នាំ១៩៩៧ មនុស្ស​ច្រើនជាង ៤០០នាក់ មកពី​ចិន និង​សហរដ្ឋអាមេរិក៕