រដ្ឋលេខាធិកា​ក្រសួងការពារជាតិ ស្នើ​ឲ្យ​រដ្ឋបាលខេត្ត​ប៉ៃលិន យកចិត្តទុកដាក់​បំរើ​សេវា​ជូន​ពលរដ្ឋ​

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 3:32 ល្ងាច
  • 33 Views

​ខេត្ត​ប៉ៃលិន​៖ មានប្រសាសន៍​ក្នុង​ឪ​កាស​អញ្ជើញ​ជា​គណ​ធិបតី​ភាព ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ ស្តីពី​ការដាក់​កម្លាំង​ឃ្លាំមើល និង​ទប់ស្កាត់​មេបក្ស និង​សកម្ម​កម្ម​ជន​របស់​សង្គ្រោះ​ជាតិ ដែលមាន​គោលបំណង​ប្រមូលផ្តុំ តវ៉ា​នៅពេល​តុលាការ​កំពូល ក្នុងពេល​ប្រកាស​សាលក្រម​រំលាយ​គណបក្ស​ស​ង្រោះ​ជាតិ ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​វិ​ចិ្ឆ​ការ ឆ្នាំ​២០១៧ នេះ សាលាខេត្ត​ប៉ៃលិន ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិកា​ក្រសួងការពារជាតិ និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ប៉ៃលិន បានស្នើ​ឲ្យ​រដ្ឋបាលខេត្ត និង​កងកំលាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ពង្រឹង​កិច្ចការពារ​សន្តិភាព សុខ​វត្តិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។

​ជាមួយគ្នា ឯកឧត្តម ក៏បាន​លើកឡើង​ពី​បញ្ហា​បដិវត្ត​ពណ៌ និង​គោលនយោបាយ​បច្ចុប្បន្ន ដើម្បី​ឲ្យ​សមាជិក​សមាជិការ ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ បាន​យល់ដឹង​ពី​បដិវត្ត​ពណ៌ និង​ចូលរួម​ទប់ស្កាត់​នូវ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្បត់ជាតិ​ធ្វើតាម​បង្គាប់បញ្ជា​បរទេស ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។

​ដូច្នេះ​រដ្ឋបាល និង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ប៉ៃលិន ត្រូវ​សហការគ្នា​ឲ្យ​បាន​ជិតស្និទ្ធ​តាមដាន​នូវ​សភាពការណ៍​វិ​វត្ត​ថ្មីៗ​ឲ្យ​បានជា​ប្រចាំ ដើម្បី​អនុវត្ត​ផែនការ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ឲ្យ​បាន​ម៉ឺងម៉ាត់ រួមគ្នា​ទប់ស្កាត់​រាល់​ស​កម្ម​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ជាពិសេស​យើង​ត្រូវ​គាំទ្រ​ចំណា​ច់ការ​របស់​រាជរដ្ឋាភិបាល ចំពោះ​វិធានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការពារ​ដាច់ខាត​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បន្ត​ព​ង្រឹ​ក​កិច្ចការពារ​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​អោយបាន​ប្រសើ​ឡើង​ថែមទៀត​៕

​ដោយ​៖ ឡោ សុខ​ហៃ​