នាយករដ្ឋមន្ត្រី​ចិន​លើកឡើង៥ចំណុច ជំរុញ​ទំនាក់ទំនង​អាស៊ាន-ចិន

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 3:09 ល្ងាច
  • 297 Views

កាលពី​រសៀល​ថ្ងៃទី១៣ខែវិច្ឆិកា ២០១៧ លោក​លី​ខឺ​ឈាង​នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​ថ្នាក់ដឹកនាំ​ចិន​និង​អាស៊ាន​លើក​ទី២០នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​នៃ​ប្រទេស​ហ្វីលីពីន និង​មាន​វត្ត​មាននៃ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំង១០។

ក្នុង​សន្និសីទ លោក​លី​ខឺ​ឈាង​បាន​លើកសំណើ​ចំនួន៥ចំណុច​អំពី​ការដើរ​សំដៅ​ទៅរក​អនាគត​និង​ជំរុញ​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន​ឲ្យ​ឡើងដល់​កម្រិត​ថ្មី​មួយទៀត ពោលគឺ​ទី១ រួមគ្នា​គ្រោង​ផែនការ​អំពី​ទស្សនទាន​អភិវឌ្ឍន៍​សម្រាប់​ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន។

ទី២ ជំរុញ​ការតភ្ជាប់​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​និង​ផែនការ​អភិវឌ្ឍ​របស់​អាស៊ាន ។ទី៣ បង្កើន​ដោយ​នឹងនរ​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ​និង​សន្តិសុខ​ទ្វេភាគី។ទី៤ រឹតចំណង​មេត្រីភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ថែមទៀត។ ទី៥ លើកកម្ពស់​ឥតឈប់ឈ​រ​នូវ​កម្រិត​នៃ​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​មនុស្សជាតិ៕