ផ្សែង​អ័ព្ទ​ខ្លាំង ផ្អាក​ដំណើរ​ការហោះហើរ នៅ​ប្រទេស​ឥណ្ឌា

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 2:54 ល្ងាច
  • 45 Views

ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បានសម្រេច​ចិត្ត​បញ្ឈប់​ការហោះហើរ​របស់ខ្លួន​ទៅកាន់​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា​ដើម្បី​ជៀសវាង​គ្រោះថ្នាក់ផ្សេងៗ ដោយសារតែ​ការចុះ​ផ្សែង​អ័ព្ទ​យ៉ាងច្រើន​ដែល​បណ្ដាលមកពី​ខ្យល់ព្យុះ និង​ប​ន្ទុះ​ភ្នំភ្លើង។ ជាមួយគ្នា ភ្ញៀវ​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ផ្លាស់ប្ដូរ​ជើងហោះហើរ​ដោយ​មិន​គិតថ្លៃ និង​ថែមទាំង​បាន​ជួយ​រក​សំបុត្រ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង​ឲ្យ​ពួកគេ​ផងដែរ។

មកទល់នឹង​សប្ដាហ៍​នេះ ផ្សែង​អ័ព្ទ​នៅ​ទីក្រុង Delhi កាន់តែ​អាក្រក់​ច្រើនជាង ១០ដង​នៃ​ការចុះ​ផ្សែង​អ័ព្ទ​នៅក្នុង​ទីក្រុង​ប៉េកាំង កាលពី​ឆ្នាំមុន​ទៅទៀត។ តំបន់​ខ្លះ​នៅក្នុង​ទីក្រុង Delhi មានការ​បំពុល​ខ្យល់​លើសពី ៤០ដង នៃ​កម្រិត​សុវត្ថិភាព​ខ្យល់​ដែល​អង្គការ​សុខភាព​ពិភពលោក​បានកំណត់។

ផ្សែង​អ័ព្ទ​នៅតែ​បន្ត​ផ្អាក​ជើងហោះហើរ​នៅក្នុង​ទីក្រុង Delhi ដោយសារតែ​អ័ព្ទ​ដ៏​ក្រា​ស់បាន​បិទបាំង​ការមើលឃើញ​របស់​អ្នកបើក​យន្តហោះ៕