• ទំព័រដើម
  • >
  • ព័ត៌មានជាតិ
  • >
  • លោកជំទាវ គួ​យ ណា​លីន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម

លោកជំទាវ គួ​យ ណា​លីន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 1:53 ល្ងាច
  • 36 Views

​ខេត្តសៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោកជំទាវ គួ​យ ណា​លីន ឃឹម​ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន គ្រូបង្ហាត់​វិជ្ជា​សង្គ្រោះ​បឋម នៅ​សណ្ឋាគារ ហាន គង់ ក្នុង​ខេត្តសៀមរាប​។​

​វគ្គ​បំប៉ន​នេះ​នឹង​ដំណើរការ​រយៈពេល​៣​ថ្ងៃ ចាប់​ទី​១៤​ដល់​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយមាន​ការសហការ​រវាង​កាកបាទក្រហមកម្ពុជា និង​កាកបាទក្រហម​ជប៉ុន ក្នុង​គោលបំណង កែតម្រូវ ពិនិត្យ​បច្ចេកទេស និង​សមត្ថភាព​គ្រូ​បង្គោល​វិជ្ជា​សង្គ្រោះ​បឋម​ឡើងវិញ​នៅតាម​សាខា​នីមួយៗ ដែលមាន​សិក្ខាកាម​ចូលរួម​ចំនួន ៤៥​នាក់ មកពី​២៥​សាខា​រាជធានី​/​ខេត្ត​។​

​មានប្រសាសន៍​នាឱកាស​នោះ​លោកជំទាវ​បាន​លើកឡើងថា ទោះបី​យើងទាំងអស់គ្នា​ស្ថិតក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​ក្តី ក៏​ការសង្គ្រោះ​ដោយ​មនុស្ស​ដែលមាន​ចំណេះដឹង​ជួយ​ដល់​ជនរងគ្រោះ​គ្រប់​ប្រភេទ ក្នុងនោះ​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ ដោយ​មនុស្ស ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ស្ទើរតែ​រាល់​ថ្ងៃនោះ នៅតែមាន​សារៈសំខាន់ និង​ជា​គន្លឹះ​ក្នុង​ការជួយ​ដល់​អាយុជីវិត​មនុស្សជាតិ​ដដែល ហើយ​ការងារ​នេះ​ស្របតាម​គោលការណ៍​គ្រឹះ​នៃ​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដែល​សមាគម​ជ​តិ​ជា​សមាជិក​ទាំងអស់​តែង​បាន​ប្រកាន់ខ្ជាប់​ក្នុង​បេសកកម្ម​មនុស្សធម៌​រប​ស់​ខ្លួន​៕​