• ទំព័រដើម
  • >
  • ព័ត៌មានជាតិ
  • >
  • ការសួរដេញដោល​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅកាន់​អាជ្ញាធរ​ដើម្បី​ឆ្លើយ​នឹង​ដោះស្រាយ វា​ជា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងពិត​ប្រាកដ​

ការសួរដេញដោល​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅកាន់​អាជ្ញាធរ​ដើម្បី​ឆ្លើយ​នឹង​ដោះស្រាយ វា​ជា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងពិត​ប្រាកដ​

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 1:48 ល្ងាច
  • 21 Views

​ខេត្តស្ទឹងត្រែង​៖ ក្នុង​វេទិការ​សាធារណ​:​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​ជាង​300​នាក់ អញ្ជើញ​មកពី​ភូមិ​នានា​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​បើក​ការសាកសួរ​ដេញដោល ផ្លាស់ប្តូរ​យោបល់​វាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​យ៉ាង​ផុលផុស ដែល​ពាក់​ពន្ធ​ទៅ​និង​វិស័យ​មួយចំនួន​នៅក្នុង​ខេត្ត​។​

​វេទិការ​សាធារណ​នេះ​បាន​ប្រារ​ព​ធ្វើឡើង​អស់​រយ​:​ពេល​មួយ​ព្រឹក ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​2017 នេះ នៅមុខ​សាលាខេត្ត​ស្ទឹងត្រែង ហើយ​បាន​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​លើកឡើង​នូវ​សំណួរ​ដែល​ពាក់ព័ន្ធ​ការអភិវឌ្ឍ​នៅក្នុង​ភូមិ​ឃុំ​របស់ខ្លួន ដើម្បី​ចោទសួរ​ទៅ​អាជ្ញាធរ​អោយ​ឆ្លើយ​នឹង​ដោះស្រាយ​។​

​ហើយ​វេទិការ​នេះ​ប្រជាពលរដ្ឋ​អាច​រិ​:​គន់​ចំពោះ​សកម្មភាព​ផ្សេងៗ​របស់​សមត្ថកិច្ច​ដែល​បានកើត​ឡើង ដើម្បីអោយ​ថ្នាក់ដឹកនាំ​ខេត្ត​បានដឹង និង​ជួយ​ធ្វើការ​ដោះស្រាយ​និង​កែលំអរ​។​

​លោក ម៉ែន គង់ អ្នកនាំពាក្យ សាលាខេត្ត​ស្ទឹងត្រែង បានអោយដឹងថា វេទិការ​នេះ ធ្វើ​ឡើងជា​រៀងរាល់​ត្រីមាស​ទី​4​នៃ​ឆ្នាំ​នីមួយៗ និង​ត្រូវធ្វើ​គ្រប់​ក្រុង ស្រុក ទូទាំង​ខេត្ត ហើយ​ថ្ងៃនេះ​ក្រុង​ស្ទឹងត្រែង​បានធ្វើ​ឡើង​មុនគេ​៕​