• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • ក្រុមមន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង គ្រោង​ប្ដឹង​មេ​ប៉ុស្ដិ៍​ទៅ​ស្នងការ រឿង​ស៊ីដាច់​លុយ​គម្រោង ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

ក្រុមមន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង គ្រោង​ប្ដឹង​មេ​ប៉ុស្ដិ៍​ទៅ​ស្នងការ រឿង​ស៊ីដាច់​លុយ​គម្រោង ភូមិ​-​ឃុំ​មាន​សុវត្ថិភាព

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 11:17 ព្រឹក
  • 314 Views

ខេត្តតាកែវ​៖ ក្រុមមន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង ដែល​ស្ថិតនៅក្នុង ស្រុក​សំរោង ខេត្តតាកែវ​ ​កាលពីពេល​ថ្មីៗ​នេះ បានគ្រោង​នឹង​ផ្តឹ​ត​មេដៃ​ប្តឹង​ទៅកាន់​ស្នងការ​នគ​បាល​ខេត្តតាកែវ​ ​រឿង​នាយប៉ុស្តិ៍​របស់ខ្លួន ស៊ីដាច់​លុយ​គម្រោង​ភូមិ ឃុំ មាន​សុ​វត្តិភាព​។​

​ក្រុមមន្ត្រី​នគរបាល ទាំង​នោះបាន​លើកឡើងថា លុយ​គម្រោង​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ចំនួន ១៨០​ម៉ឺន​រៀល ដែល​ប៉ុស្តិ៍​នីមួយៗ​ត្រូវ​ទទួលបាន​មកទល់​ពេលនេះ ពួកគាត់​នៅ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ ខណៈ​ប៉ុស្តិ៍​ផ្សេងៗ​ទៀត​ទទួលបាន​អស់ហើយ ដោយ​លោក ស តារា អាង​ខ្លួន​ជា​មេ​ប៉ុស្តិ៍​លេប​យកតែ​ម្នាក់ឯង និង​មិនអោយ​ពួកគាត់​ដឹង​ពី​រឿង​លុយកាក់​នោះទេ​។​

​ពួកគាត់​បាន​បន្តទៀត​ថា សព្វថ្ងៃនេះ​លោក ស តារា មិនដែល​នៅ​កន្លែងធ្វើការ​នោះទេ​ ​ហើយ​សូម្បីតែ​ត្រាក៍​លោកនាយ​ប៉ុស្តិ៍​រូបនេះ​យកទៅ​តាម​ខ្លួន​ដែរ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ពិបាក​ក្នុងការ​ស្វែងរក ដើម្បី​ធ្វើការ​ស្នើសុំ​ ​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។​

​ជុំវិញ​ករណី​ខាងលើនេះ លោក ស តារា នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រវៀង បានអោយដឹងថា​ ​ចំពោះ​លុយ​ភូមិ​ឃុំ​សុវត្ថិភាព​លោក​មិនទាន់បាន​ឆែក​មើល​នៅឡើយ​ទេ​ ​ហើយ​លោក​ក៏​គ្មាន​មូលហេតុ​អី​ដែល​ត្រូវ​ទៅ​បកស្រាយ​ប្រាប់​កូនចៅ​ដែរ​ ​ព្រោះ​ពួកគេ​គ្មាន​សិទ្ធ​សម្រេច​អី​ទាំងអស់ គឺមាន​តែ​លោក​ទេ​ដែលមាន​សិទ្ធ​ចាត់ចែង​បែងចែក​ចំណាយ​ផ្សេងៗ​។​

​ចំណែក លោក មឿង សារ៉ុន អធិការ​ស្រុក​សំរោង បានអោយដឹងថា លោក​​ពិបាក​ក្នុង​ការណែនាំ​ណាស់ ព្រោះ​នាយប៉ុស្តិ៍​រូបនេះ​និយាយ​លែង​ស្តាប់​គ្នា​ទៅហើយ​ ​ហើយ​នេះ​ជា​រឿង​របស់គាត់ អោយ​ទៅតាម​ដំណើរ​ណឹ​ង​ទៅ​៕

​ដោយ​៖ ស្រ៊ុន សិ​ដ្ឋ​