• ទំព័រដើម
  • >
  • កីឡា
  • >
  • គោព្រៃ​កម្ពុជា សងសឹកក្រុមហ្សកដានី ម៉ោង ៦៖​៣០​នាទី ល្ងាច​នេះ​ នៅពហុ​កីឡដ្ឋាន​ជាតិ​

គោព្រៃ​កម្ពុជា សងសឹកក្រុមហ្សកដានី ម៉ោង ៦៖​៣០​នាទី ល្ងាច​នេះ​ នៅពហុ​កីឡដ្ឋាន​ជាតិ​

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 10:38 ព្រឹក
  • 126 Views

​រាជធានី​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ជួប​ជាមួយ ហ្សកដានី នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ការប្រកួត​នេះ​គឺ​នៅក្នុង​ជំនួប​ជើង​ទី​២ នៃ​វគ្គ​ជម្រុះ​ពានរង្វាន់​អាស៊ី AFC Asian Cup 2019 បន្ទាប់ពី​ក្រុម​គោព្រៃ​កម្ពុជា បាន​ចាញ់​ក្រុម​ហ្សកដានី​ក្រៅ​ទឹកដី ៧​ទល់នឹង​០​។​

​សូមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជា កំពុង​ឈរជើង​នៅ​លេខ​រៀង​ទី​៣ នៃ​៣​ពិន្ទុ ក្នុង​ពូ​ល C ដោយ​តាម​ពី​ក្រុម​ជម្រើសជាតិ​ហ្សកដានី និង​វៀតណាម ដែលមាន​៨​ពិន្ទុ ស្មើគ្នា​៕​