​របៀប​ធ្វើ ចំហុយត្រី​ជាមួយ​ខ្ញី​

  • ថ្ងៃ​ពុធ, 15 ខែ​វិច្ឆិកា 2017 6:26 ព្រឹក
  • 33 Views

​គ្រឿងផ្សំ :
– ត្រី ១​គីឡូ​
– ខ្ញី ១​ក្តាប់​តូច​
– ខ្ទឹម​ស្លឹក បី​ដើម​កាត់​ខ្លីៗ​
– ខ្ទឹមស​ចិញ្ច្រាំ ១​ស្លាបព្រា​តូច​
– ម្ទេស​ទុំ ២ ហាន់​ល្អិតៗ​
– ទឹកឃ្មុំ ១​ស្លាបព្រា​
– ទឹកស៊ីអ៊ីវ​ខាប់ កន្លះ​ស្លាបព្រា​កាហ្វេ​
– ទឹក​ខ្យង ២​ស្លាបព្រា​
– អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ក​
– ប្រេងឆា ១​ស្លាបព្រា​
– ក្រូចឆ្មា ១

​របៀប​ធ្វើ​
១- ពុះ​ត្រី​ជា​ពីរ​អោយ​សំប៉ែត ហើយ​ដាក់​រៀប​ក្នុង​ចាន​ចំហុយ​។​

២- លាយ​ទឹកឃ្មុំ ទឹក​ខ្យង ទឹកស៊ីអ៊ីវ​ខាប់ អំបិល ខ្ទឹមស ម្ទេស និង ប្រេងឆា ចូលគ្នា កូរ​អោយ​សព្វ ស្រោច​ពីលើ​សាច់​ត្រី​។​

៣- ដាក់​ចំហុយ ១៨-២០​នាទី​។​

៤- រោយ​ខ្ញី​ពីលើ ចំហុយ ២-៣​នាទី​ថែមទៀត​។​

៥- ពេល​បរិភោគ ច្របាច់​ក្រូចឆ្មារ ហើយ​រោយ​ស្លឹក​ខ្ទឹម ឬ ជីរវ៉ាន់ស៊ុយ ថែម​ពីលើ ដើម្បី​ជួយ​កាត់​ចំអាប​។​