​របៀប​ធ្វើ បង្គា​ចៀន​ជូរអែម​

  • ថ្ងៃ​អង្គារ, 14 ខែ​វិច្ឆិកា 2017 6:24 ព្រឹក
  • 35 Views

​គ្រឿងផ្សំ​
– បង្គា​
– ក្រូចឆ្មា ( ហាន់​តូចៗ​ទាំង​សំបក )
– ទឹកក្រូច​ឆ្មា​
– គល់​ស្លឹកគ្រៃ ( ហាន់​ស្ដើងៗ )
– សណ្ដែកដី​លីង ( បុក​អោយ​ម៉ត់ )
– ស្លឹក​ក្រូចសើច ( ហាន់​ជាស​សៃ​តូចៗ )
– ខ្ទឹមក្រហម ( ហាន់​ស្ដើងៗ​ល្មម )
– ខ្ទឹមស ចិញ្ច្រាំ​
– ម្ទេស​ហាន់​
– ទឹកត្រី ម្សៅ​ស៊ុប ស្ករស​
– ប្រេងឆា​

​វិធី​ធ្វើ​
– បង្គា​លាង​អោយ​ស្អាត​វះ​តាម​បណ្ដោយ​ខ្នង ទុកអោយ​ស្រក់​ទឹក​អស់ រួច​យកទៅ​ចៀន​អោយ​ឆ្អិន ឡើង​ក្រហមព្រឿងៗ សឹម​ដួស​ដាក់​ចាន រៀប​អោយ​ស្អាត ទុក​មួយអន្លើរ​
– ដាក់​ទឹក​ចូក​ក្នុង​ឆ្នាំង​បន្តិច រួច​ដាក់ ទឹកត្រី ម្សៅ​ស៊ុប ស្ករស កូរ​ចូលគ្នា​អោយរ​លាយ​អស់ បន្ទាប់មក​យកទៅ​ដាំ​អោយ​ពុះ សឹម​លើក​ចុះ​វិញ ទុកអោយ​ត្រជាក់​បន្តិច​
– បន្ទាប់មក​ដាក់​ទឹក​ក្រូចឆ្មា គល់​ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹក​ក្រូចសើច ខ្ទឹមស និង ក្រូចឆ្មា ដែល​យើង​ហាន់​ដុំ​នោះ រួច​កូរ​ចូលគ្នា​អោយ​សព្វ ភ្លក់​មើល​អោយ​ល្មម ( រស់ជាតិ ជូរ ផ្អែម ) សឹម​យកមក​ស្រោច​ពីលើ​បង្គា​ដែល​យើង​បាន​រៀប​ទុក​នោះ​អោយ​សព្វ ព្រមទាំង​រោយ​សណ្ដែកដី​បន្តិច និង ម្ទេស​ហាន់ ពីលើ រួច​ជាការ​ស្រេច ។​