ផលិតកម្ម Disney បរិច្ចាគ​លុយ ២.៥​លាន​ដុល្លារ​ទៅដល់​អ្នកទទួល​រងគ្រោះ​ពី​ព្យុះ Harvey

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 4:56 ល្ងាច
  • 159 Views

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ផលិតកម្ម Walt Disney បានប្រកាសថា ខ្លួន​នឹង​ប្តេជ្ញា​ជួយ​ទៅដល់​ជន​ដែល​រងគ្រោះ​ពី​ព្យុះ​កំណាច Harvey។​

​ចំនួន​លុយ​ដែល Walt Disney ធ្វើការ​បរិច្ចាគ​មាន​រហូត​ទៅដល់ ២.៥​លាន​ដុល្លារ​។ ថវិការ​ទាំងអស់នោះ​នឹងត្រូវ​ផ្តល់​ទៅ​ឲ្យ​កាកបាទក្រហម អង្គការ​យូ​នី​សេ​ហ្វ អង្គ​ការជួយ​កុមារ និង​អង្គ​ការមិន​រក​កម្រៃ ជាច្រើន​ទៀត។​

​ប្រធាន​នៃ​ផលិតកម្ម Walt Disney លោក Robert A. Iger បាន​និយាយថា មនុស្ស​ជាច្រើន​លាន​នាក់​កំពុងតែ​ប្រឈមមុខ​នោះ​ភាពភ័យខ្លាច​ក្នុងការ​រស់នៅ ដោយសារតែ​ព្យុះ​កំណាច Harvey ហើយ​ពួកគេ​ទាំងអស់​ត្រូវការ​ជំនួយ​ពី​ពួកយើង។

​ថវិការ​ដែល​ទទួលបាន​ក្នុងពេល​ឥឡូវនេះ​គឺមាន​រហូត​ទៅដល់ ១៦​លាន​ដុល្លា​ហើយ សម្រាប់​ផ្គត់​ផ្គង​ជនរងគ្រោះ។​

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​