IT ក្លាយជា​រឿង​ដែល​រក​ចំណូល​ច្រើនជាងគេ​ក្នុង​តារាង​របស់ Stephen King Movie

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 4:14 ល្ងាច
  • 43 Views

​ខ្សែភាពយន្ត​រឿង IT ក្លាយជា​រឿង​ដែល​រក​ចំណូល​ច្រើនជាងគេ​របស់ Stephen King ក្នុង​អាទិត្យ​ដំបូង​នៃ​ការដាក់​ប​ញ្ជាំ​ង​។​

​រឿងនេះ​ត្រូវ​បានដាក់​ផ្សាយ​តាំងពី​ថ្ងៃទី​៨ កញ្ញា នៅ​ប្រទេស​អាមេរិក ហើយ​រកបាន​ចំណូល​ច្រើនជាង​១២៣​លាន​ដុល្លារ ដោយ​បំបែក​កំណត់ត្រា​នៃ​រឿង​ដែល​រកចំណូលបាន​ច្រើនជាងគេ​ក្នុង​អាទិត្យ​ដំបូង​នៃ​ការដាក់​ប​ញ្ជាំ​ងរ​បស់ Stephen King។

​កំណត់ត្រា​នៅ​ត្រូវបាន​បំបែក​តាំងពី​ថ្ងៃ​ចន្ទ មកម្ល៉េះ , រឿង​ដែល​រកចំណូលបាន​ច្រើនជាងគេ​របស់ Stephen King កន្លងមក​គឺ​រឿង The Green Mile ជាមួយនឹង​ទឹកប្រាក់ ១៣៦​លាន​ដុល្លារ​។​

​គេ​រំពឹងទុក​ថា រឿង IT នេះ​នឹង​អាច​យកឈ្នះ រឿង The Green Mile ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​មកដល់​ពេល​ឥឡូវនេះ​វា​រកចំណូលបាន ១៣២​លាន​ដុល្លារ​ទៅហើយ៕

​ប្រែ​សម្រួល​៖ ឡោ ប៊ុន​ឃុ​យ​