ចិន​នឹង​ប្រើប្រាស់​ឥន្ធនៈ​អេតាណុល​ជំនួស​ធ្យូងថ្ម និង​ប្រេងឥន្ធនៈ យ៉ាងយូរ​ឆ្នាំ២០២០

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 3:26 ល្ងាច
  • 48 Views

មហាអំណាច​ពិភពលោក​ចិន​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់ «ឥន្ធនៈ​អេតាណុល ឬ​អាល់កុល» នៅ​ទូទាំងប្រទេស​យ៉ាងយូរ​នៅ​ឆ្នាំ២០២០ខាងមុខនេះ ជា​គម្រោង​ដើម្បី​កាត់បន្ថយ​ការបំពុល​ខ្យល់អាកាស ដោយសារ​ការប្រើប្រាស់​ធ្យូងថ្ម និង​ប្រេងឥន្ធនៈ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព័ត​មាន​រយ​ធឺ នៅ​ថ្ងៃទី ១៣ កញ្ញា ២០១៧ ។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ក៏មាន​គំរោង​ជម្រុញ​ឱ្យ​ប្រជាជន​របស់ខ្លួន​ប្រើប្រាស់​ឥន្ធនៈ​ជីវសាស្ត្រ ដែល​បានមកពី​កា​រប​ម្លែ​ង​កាកសំណល់​នៅក្នុង​ផ្ទះ ដូចជា​ខ្លាញ់ ព្រមទាំង​កាកសំណល់​ស្លឹកឈើ​ផងដែរ​នៅ​ឆ្នាំ២០២៥ ។ ជា​លើកទីមួយ​ហើយ ដែល​រដ្ឋាភិបាល​ចិន បានកំណត់​ពេលវេលា​ជាក់លាក់​ក្នុងការ​ប្រើប្រាស់​ឥន្ធនៈ​ជីវសាស្ត្រ សំដៅ​ចូលរួមចំណែក​កាត់បន្ថយ​ការបំពុល​ខ្យល់អាកាស​នេះ។

ចិន​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ដែលមាន​ការបំពុល​បរិយាកាស​កម្រិត​ខ្ពស់ ក្នុង​លោក ដោយសារតែ​ការអភិវឌ្ឍ​ខ្លាំងក្លា​បំផុត លើ​វិស័យ​ឧស្សាហកម្ម​គ្រប់​ទម្រង់។