ភ្លៀង និង​ខ្យល់​កន្ត្រាក់ ​មាន​ឥ​ទ្ឋិ​ពល​ជាថ្មី​លើ​ប្រទេស​កម្ពុជា​

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 4:35 ល្ងាច
  • 363 Views

រាជធានី​ភ្នំពេញ​៖ ប្រទេសកម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ រួមជាមួយ​ខ្យល់​កន្ត្រាក់ ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​។​

​ភ្លៀង និង​ខ្យល់​កន្ត្រាក់ នឹង​កើតមានឡើង​នៅក្នុង​តំបន់​មួយចំនួន​រួមមាន​៖

​តំបន់​វាលទំនាប មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្តបន្ទាប់ ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន ក្នុងនោះ​មាននៅ​ខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧​។​

​ចំពោះ​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ​ដង​វែក​វិញ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧​។​

​ចំណែក​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​បង្គួរ ទៅ​ច្រើន​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧​។ លើ​ផ្ទៃសមុទ្រ​នឹង មាន​ខ្យល់​បក់បោក​ខ្លាំង ជាមួយនឹង​រលក​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧៕​