• ទំព័រដើម
  • >
  • ព័ត៌មានអន្តរជាតិ
  • >
  • ស្ត្រី​ខ្លាំង​មី​យ៉ាន់​ម៉ា អួ​ង​សាន ស៊ូ​ជី​លុបចោល​ការអញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ

ស្ត្រី​ខ្លាំង​មី​យ៉ាន់​ម៉ា អួ​ង​សាន ស៊ូ​ជី​លុបចោល​ការអញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 3:16 ល្ងាច
  • 131 Views

លោកស្រី អ៊ួ​ង​សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស និង​ជា ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ក៏​ជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​នៅ​ប្រទេស​ទើប​ផ្តាច់ខ្លួន​ចេញពី​របប​យោធា​នោះបាន​សម្រេចចិត្ត​មិន​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ។

ការសម្រេច​លុបចោល​គ​ម្រោ​ង​នេះ​បាន​ធ្វើឡើង​ខណៈដែល​លោកស្រី ស៊ូ​ជី កំពុង​រង​សំពាធ​ខ្លាំង​លើ​បញ្ហា​ជម្លោះ​នៅ​តំបន់​រ៉ា​ក់​ឃី​ន ដែល​បង្ខំ​ឲ្យ​មានការ​ភៀសខ្លួន​ចេញពី​បង់​ក្លា​ដេ​ស​ប្រមាណ៣៧០០០០នាក់ និង​ស្លាប់​មនុស្ស​ជាច្រើន​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ។

គេ​ជឿថា បញ្ហា​ដោះស្រាយ​រឿងនេះ ជា​មូល​ហេតុដែល​ស្ត្រី​ខ្លាំង​របស់​មី​យ៉ាន់​ម៉ា​រូបនេះ​មិន​ចូលរួម​សម័យប្រជុំ​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ទេ នៅ​ថ្ងៃទី ២០ កញ្ញា ២០១៧ ។

យ៉ាងណាក៏ដោយ លោក​អនុ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា U Henry Van Thio គ្រោង​នឹងចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ជំនួស​លោកស្រី​ស៊ូ​ជី៕