សិង្ហ​បុរី​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី​ជា​ស្ត្រី​ដំបូង ក្នុង​រយៈពេល​ជិត៥០ឆ្នាំ​មកនេះ

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 3:00 ល្ងាច
  • 168 Views

នៅ​ថ្ងៃ​ពុធ​ទី ១៣ កញ្ញា ២០១៧នេះ លោកស្រី Halimah Yacob ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក ជា​ប្រធានាធិបតី​ប្រទេស​នេះ​ដំបូង​គេ​បំផុត​ក្នុង​រយៈពេល៤៧ឆ្នាំកន្លងមក។

អតីត​ប្រធានសភា​រូបនេះ​នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវ​ការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ កញ្ញា ២០១៧ នៅឯ​វិមាន​ប្រធានាធិបតី Istana ។

លោកស្រី Halimah Yacob បាន​ប្រាប់​ក្រុម​អ្នក​គាំ​ទ​ទ្រ​នៅ​មជ្ឈមណ្ឌល​តែងតាំង​ក្រោយពេល​ពី​មានការ​ប្រកាស​ពី​ការជាប់ឆ្នោត​របស់លោក​ស្រី​នោះ​ថា «ខ្ញុំ​គឺជា​ប្រធានាធិបតី​ម្នាក់​សម្រាប់​អ្នក​រាល់គ្នា។ ទោះបីជា​ការបោះឆ្នោត​បម្រុង​ទុក​ក៏ដោយ ខ្ញុំ​មិនមែនជា​ប្រធានាធិបតី​បម្រុង​ទេ។ ពួកយើង​ចាំបាច់​ឲ្យ​ពលរដ្ឋ​សិង្ហ​បុរី​ឈរ​ទាំងអស់គ្នា ស្មា​គៀក​ស្មា ពួកយើង​មិនទាន់​ឈានដល់​ចំណុចកំពូល​នៅឡើយ​ទេ។ អ្វីដែល​ល្អ​បំផុត​មិនទាន់​មកដល់​ទេ។ ខ្ញុំ​ស្នើ​ឲ្យ​ពួកយើង​ផ្តោតលើ​ដែល​ពួកយើង​គឺ​ដូចគ្នា មិន​ផ្សេងគ្នា​ទេ»