បទ​ចំរៀង​ថ្មី​ទាំង​៣​របស់​គំនូរជីវចល Frozen ចេញ​ហើយ មុន​រឿង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​២២ វិច្ឆិកា​

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 3:01 ល្ងាច
  • 185 Views

Walt Disney បានចេញ​បទ​ចំរៀង​ចំនួន​បី​បទ​មុននឹង​ខ្សែភាពយន្ត​ខ្លី Olaf’s Frozen Adventure ត្រូវបាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​២២ វិច្ឆិកា​ខាងមុខនេះ​។

​យើងទាំងអស់គ្នា​ប្រាកដជា​ស្គាល់​ហើយ​នៅ​បទ Let It Go របស់ Frozen ចាស់​ដែល​បានឈ្នះ​ពាន់រង្វាន់  Best Original Song Oscar​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Frozen ក៏បាន​ជោគជ័យ​ក្នុងការ​រកប្រាក់​ចំណោល​បាន​ច្រើនជាងគេ​ក្នុង​វិស័យ​គំនូរ​ជី​រចល​ផងដែរ​។

​បទ​ទាំង​៣ របស់ Frozen មាន​ចំណងជើង​ថា “When We’re Together” ច្រៀង​ដោយ​អ្នកស្រី Idina Menzel “Ring in the Season” ច្រៀង​ដោយ​កញ្ញា Kristen Bell  និង “That Time of Year” ច្រៀង​ដោយ​លោក Josh​។​

ប្រែសម្រួល៖ ឡោ ប៊ុន​ឃុ​យ​