ស្ត្រី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​បោក​សម្លាប់​កូន​ខ្លួនឯង អាយុ​ទើបតែ​១​ខួប​

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 2:11 ល្ងាច
  • 254 Views

​បាត់ដំបង​៖ ស្ត្រី​មេម៉ាយ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​បោក​សម្លាប់​កូន​ខ្លួនឯង ដែលមាន​អាយុ​ទើបតែ​១​ខួប កាលពី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ម្សិលមិញ នៅ​ចំណុច​ក្នុងភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនោះ​មានឈ្មោះ តិ សុខ​ឃី អាយុ​៣៤​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មាន​ជំងឺ​ស​សៃ​ប្រសាទ បាន​ចាប់​បោក​កូនស្រី​ខ្លួនឯង ឈ្មោះ ណា​ល់ ស្រី​ពេជ្រ អាយុ​១​ខួប រហូត​ទាល់តែ​ស្លាប់​នៅនឹងកន្លែង​។​

​ករណីនេះ​សមត្ថកិច្ច​បាន​នាំខ្លួន​ស្ត្រី​ជា​ម្តាយ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ដើម្បី​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តបាត់ដំបង​។ ចំណែក​សព​កុមារី​រងគ្រោះ ត្រូវបាន​សាច់ញ្ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​