ពិធី​ដេញថ្លៃ​គម្រោង​ធ្វើ​ផ្លូវ ក្នុងស្រុក​២ នៃខេត្តកំពង់ចាម​

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 10:57 ព្រឹក
  • 64 Views

ខេត្តកំពង់ចាម​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ នេះ នៅ​សាលាបឋមសិក្សា​វិហារ​ធំ មានការ​ដេញថ្លៃ​គម្រោង​មូល​និ​ធី​ឃុំ ដើម្បី​សាងសង់​ផ្លូវ ក្នុងស្រុក​កំពង់សៀម ចំនួន​៤​ឃុំ និង​នៅក្នុង​ស្រុក​បាធាយ មាន​ការដេញ​ចំនួន​៣​ឃុំ​ផងដែរ ត្រូវបាន​ដាក់​ឲ្យ​ដេញថ្លៃ ដោយមាន​ក្រុមហ៊ុន​ជាច្រើន បាន​ប្រកួតប្រជែង​គ្នា ដើម្បី​ទទួល​ម៉ៅការ​លើ​គម្រោង​។​

បើតាម​ស្ថានភាព​ជាក់​ស្តែក ពេល​កំពុង​ដំណើរ​ដាក់សំណើរ​ដេញថ្លៃ​ចំនួន​៤​ឃុំ គឺ​ឃុំ​ស្រក ឃុំ​អំបិល ឃុំ​អូរ​ស្វាយ ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ក្នុងការ​ប្រព្រឹត្ត​ដេញថ្លៃ​នេះ ត្រូវបាន​គេ​មើលឃើញថា មាន​អ្នក​រង់ចាំ​ក្រឡុក ឬក៏​ភាពអនាធិបតេយ្យ​ដោយ​ចាប់​គ្នា​ចេញ​ក្រៅ​បន្ទប់ និង​និយាយ​ច​ចារ​ថ្លៃ​គ្នា ដោយមាន​ក្រុមហ៊ុន​ខ្លះ​ទារ​តម្លៃ​៥០០​ដុល្លារ ខ្លះ​តម្លៃ​៧០០​ដុល្លារ ខ្លះទៀត​ច្រើនជាង​នេះ ដោយ​មិនចាំបាច់​ដាក់សំណើរ ដូច្នេះហើយ​បានធ្វើ​ឲ្យ​គណៈកម្មាការ​លិទ្ធ​កម្ម មេឃុំ មន្ត្រី​ពាក់​ព​ន្ធ័​ឈឺក្បាល​វិលមុខ ព្រោះ​ពេលដែល​មេឃុំ​នីមួយៗ បាន​អាន​បទបញ្ជា​ផ្ទៃ និង​នីតិវិធី​នៃ​ការដេញថ្លៃ គ្មាន​អ្នកណា​ប្រឹង​ខំ​ស្តាប់​បន្តិច​សោះ ព្រោះ​រវល់​តែ​ជជែក​រឿង​ច​ចារ​តម្លៃ​គ្នា​តែប៉ុណ្ណោះ ដើម្បី​ទទួលបាន​ថ្លៃ​ទឹកតែ​។

​ដោយឡែក​ក្រោយពី​ប្រកាស​សំណើរ​របស់​ឃុំ​ទាំង​៤​រួច គេ​សង្កេតឃើញ​លទ្ធផល​ឃុំ​ចំនួន​៤ ដែល​បានដាក់​សំណើរ​ត្រឹមត្រូវ​តា​មល​ក្ខ័​ខណ្ឌ​នៃ​ច្បាប់​ដេញថ្លៃ រួមមាន​ឃុំ​ស្រក មានតម្លៃ​ធ្លាក់ចុះ​ត្រឹម​២៣​លាន​រៀល ឃុំ​អូរ​ស្វាយ មានតម្លៃ​ធ្លាក់ចុះ​ត្រឹម ២៩​លាន​រៀល ឃុំ​វិហារ​ធំ មានតម្លៃ​ធ្លាក់ចុះ​ត្រឹម ៣៥,១៣៣,០០០​រៀល និង​ឃុំ​អំបិល​មានតម្លៃ​ធ្លាក់ចុះ​ត្រឹម ៣៤​លាន ៩០​ម៉ឺន​រៀល​។ ដែល​ធ្វើ​ឲ្យ​ឃុំ​នីមួយៗ​សល់ថ​វិការ​ជាតិ​ច្រើន ដើម្បី​អភិវឌ្ឍន៍​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​នៅក្នុង​ឃុំ​បន្តទៀត​។

​ចំណែក​ឃុំ​២​ទៀត ក្នុងស្រុក​បាធាយ ត្រូវបាន​ចាត់ទុកជា​មោ​ឃៈ ដែល​ដាក់​ប៊ិ​ត​មិន​ស្របតាម​លក្ខខណ្ឌ​នៃ​ច្បាប់​គម្រោង​ដេញថ្លៃ មានន័យថា ចាប់​២-៣ សំណើរ​ឡើងទៅ​បាន​យកជាការបាន និង​មាន​មួយ​ឃុំ ត្រូវ​រូ​វ​គ្នា ហើយ​ក្នុងនោះ​គម្រោង​ដេញថ្លៃ​ផ្លូវ​បេតុង​១​ខ្សែ នៅ​ឃុំ​បាធាយ ដែលមាន​ប្រវែង​២០០​ម តំលៃ​ប៉ាន់ស្មាន ៨០.៨១៤.៣៦១​រៀល ដែល​ត្រូវ​ក្រុមហ៊ុន​ឈ្មោះ ចេង ពៅ ដេញ​បាន​ក្នុង​តំលៃ ៧៨.៨០០.០០០​រៀល ចុះ​ទាប​បំផុត​២​លាន​រៀល ដែលមាន​ការចរចា ត្រូវ​រូ​វ​គ្នា​ទុកជាមុន​ដែលមាន​ភាពមិនប្រក្រតី ក្នុងការ​ដាក់​ប៊ិ​ត​ក្នុង​ប្រអប់ ដោយមាន​ការចរចា​គ្នា​រវាង​ក្រុមហ៊ុន​ដេញថ្លៃ នឹង​ក្រុមហ៊ុន​៕

 

ដោយ​៖ ថុង សីហា​