• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • កិច្ចប្រជុំ​ស្តីពី​ការ កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨

កិច្ចប្រជុំ​ស្តីពី​ការ កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 10:47 ព្រឹក
  • 134 Views

រាជធានី​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបញ្ជាក់​ឲ្យ​ដឹងថា កិច្ចប្រជុំ​ស្តីពី​ការ កំណត់​ប្រាក់​ឈ្នួល អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨ នឹង​ចាប់ផ្តើម​ពិភាក្សា​ចាប់ពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ខាងមុខ​។​

​ក្រោយ​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ទី​៨ លើក​ទី​១៦ កាលពី​ព្រឹក ថ្ងៃទី​១២ កញ្ញា ម្សិលមិញ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រុមការងារ​បានអនុម័ត​ទៅលើ​ការបង្កើត ក្រុមការងារ​បច្ចេកទេស​ត្រីភាគី ដែល​ភាគី​នីមួយៗ មាន​សមាជិក​ចំនួន​១៦​រូប​ស្មើៗ​គ្នា មកពី​ភាគី​កម្មករនិយោជិត និយោជក និង​រាជរដ្ឋាភិបាល​។

​លោក​បានស្នើរ​ឲ្យ​ក្រុមការងារ​បច្ចេកទេស រក​តួលេខ​ឯកភាពគ្នា​មួយ​ជាការ​ល្អ ប៉ុន្តែ​បើរ​កមួយ​មិន​បានទេ បាន​លេខ​២​នៅ​ជិតគ្នា​បន្តិច ឬក៏​មាន​លេខ​៣​ដូច​ឆ្នាំមុនៗ​ក៏បាន​ដែរ ដើម្បី​ដាក់ជូន គណៈកម្មការ​ប្រឹក្សា​ការងារ​ពិនិត្យ និង​អនុម័ត​ទៅលើ​ប្រាក់​ឈ្នួល​នេះ​។

​លោក​សង្កត់ធ្ងន់ថា រាល់​កិច្ចពិភាក្សា​របស់​ក្រុមការងារ បច្ចេកទេស​ត្រីភាគី​ត្រូវ​ផ្អែក លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សង្គម (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុងការ​រស់នៅ​) និង​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារការងា​រ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ សម្រាប់​ធ្វើជា​មូលដ្ឋាន ក្នុងការ​ពិភាក្សា​ប្រាក់​ឈ្នួល អប្បបរមា​នៅ​កម្ពុជា មក​ពិនិត្យ​និង​សម្រេច​។

​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ កម្មករ​កាត់ដេរ​កម្ពុ​ជា បាន​លើកឡើងថា ឆ្លងតាម​ការបង្ហាញ​ដ៏​ខ្លី របស់​គណៈកម្មការ​នេះ ឃើញថា តួលេខ​ជាច្រើន​ដូចគ្នា ហើយ​នៅសល់តែ​ការបញ្ជាក់​ច្បាស់ អំពី​ការ​បម្រែបម្រួល​ការរស់នៅ និង​ភាព​ចំណេញ​ក្នុង​វិស័យ​ដែល​ត្រូវ​ជជែក​គ្នា​។ បន្ទាប់​ពីនេះ​ក្រុមការងារ​នឹង​រកទ​ល្ទ័​យករ (​កំណត់​បង្ហាញ​ផ្លូវការ​) នៅក្នុង​កិច្ច​ខាងមុខ​។ សម្រាប់​លោក​ផ្ទាល់​គិតថា តួលេខ​គួរ​ស្ថិតក្នុង​រង្វង់ ២០០​ដុល្លារ​អាមេរិក គឺ​សមរម្យ​សម្រាប់​កម្មករ និយោជិត​៕​

 

​ដោយ​៖ អៀ​ត ដា​រ៉ា​ពេជ្រ​