• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • សម្ដេចនាយក​រដ្ឋមន្ត្រី​ប្រាប់​មេដឹកនាំ​ចិន​-​អាស៊ាន ពី​សក្ដានុពល​ទេសចរណ៍ របស់​កម្ពុជា

សម្ដេចនាយក​រដ្ឋមន្ត្រី​ប្រាប់​មេដឹកនាំ​ចិន​-​អាស៊ាន ពី​សក្ដានុពល​ទេសចរណ៍ របស់​កម្ពុជា

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 10:35 ព្រឹក
  • 51 Views

ប្រទេស​ចិន​៖ អំឡុង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ នាទី​ក្រុង​ណាន​នី​ន ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន កាលពី​ថ្ងៃទី​១២ កញ្ញា ម្សិលមិញ សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​មេដឹកនាំ​ចិន និង​អាស៊ាន​ ​ពី​តំបន់​ទេសចរណ៍ ប្រកបដោយ​សក្ដានុពល​របស់​កម្ពុជា​។​

​ទំព័​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្ដេច​តេ​ជោ​សែន បាន​សម្រង់​សម្ដី​សម្តេច ដែលថា ​កម្ពុជា​ពិតជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ​ក្នុង​តំបន់ ដោយ​ឈរលើ​លក្ខណៈពិសេស នៃ​អច្ឆរិយៈ​គ្មាន​ពីរ នៃ​ប្រសាទ​អង្គរ និង​ប្រសាទ​រាប់ពាន់​ទៀត និង​ស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី​នានា​”​។​ ​តាមរយៈ​ពិព័រណ៍​នេះដែរ ផលិតផល​កម្ពុជា​ជាច្រើន ជាពិសេស​ផលិតផល​កសិកម្ម​ ​បាន​នឹង​កំពុង​ហូរ​ចូលមក​កាន់​ប្រទេស​ចិន ដែល​បាន​ពង្រីក​ទីផ្សារ និង​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ឲ្យ​កាន់​តែមាន​ទំហំ​ធំ​ឡើងជា​រៀងរាល់ឆ្នាំ​។​

​សម្រាប់​ផ្នែក​ទេសចរណ៍​យោងតាម​របាយការណ៍​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៦ កន្លងទៅ ភ្ញៀវទេសចរ​ចិន ដែល​ចូលមក​ទស្សនា​កម្ពុជា មាន​ប្រមាណ​៨.៣​សែន​នាក់ គឺ​កើនឡើង​ជាង​២០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥​។ ហើយ​នៅ​ឆ្នាំ ២០១៨ ប្រទេស​កម្ពុជា​គឺជា​ប្រទេស​កិត្តិយស នៃ​ពិព័រណ៍​ចិន​អាស៊ាន​លើក​ទី​១៥ ស្របគ្នា នឹង​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន និង​ខួប​១៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​ចិន អាស៊ាន​ផងដែរ​។​

​គួរ​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ និង​ធ្វើ​មាតុភូមិនិវត្តន៍ មកកាន់​មាតុប្រទេស​វិញ នា​ថ្ងៃទី​១៣ កញ្ញា នេះហើយ​៕

ដោយ​៖ សរ ខេ​មា