• ទំព័រដើម
  • >
  • អត្ថបទសំខាន់
  • >
  • រថយន្ត​ដឹកឈើ​ប្រណិត​លោត​ឆា​ត់ ត្រូវ​កំលាំង​ឧ​ទ្យា​នុ​រក្ស​ស្ទាក់ចាប់ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់

រថយន្ត​ដឹកឈើ​ប្រណិត​លោត​ឆា​ត់ ត្រូវ​កំលាំង​ឧ​ទ្យា​នុ​រក្ស​ស្ទាក់ចាប់ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់

  • ថ្ងៃ​ពុធ, 13 ខែ​កញ្ញា 2017 8:32 ព្រឹក
  • 185 Views

​ខេត្ត​ប៉ៃលិន​៖ ឈើប្រណិត​ជាច្រើន​ដុំ ដែល​ឈ្មួយ​ដាក់​ពេញ​ក្នុង​រថយន្ត​បំរុង​ដឹក​យកទៅលក់​នៅ​ខេត្ត​ប៉ៃលិន ត្រូវបាន​កំលាំង​កង​ល្បាត​ក្រុមទី​៥ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ធ្វើការ​ស្ទាក់​ដេញតាម​យ៉ាង​ប្រផិត​ប្រ​ភីង ទើប​ចាប់បាន​រថយន្ត និង​ឈើ តែ​អ្នកបើកបរ​រត់គេចខ្លួន​ចូល​ព្រៃ​បាត់​។​ ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ភូមិ​កំពុងទូក ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង​។​

​លោក ចាន់ សុជាតិ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការពារ​នៅ​ចំណុច​ខាងលើ បាន​ឲ្យ​ដឹងថា ក្រោយពី​បានទទួល​ព័ត៌មាន​ថា មាន​រថយន្ត​១​គ្រឿង ម៉ាក​កាមរី ចង្កូត​ស្តាំ ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 2A-4389 បំរុង​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន​។ ភ្លាមៗ​។ កំលាំង​របស់លោក បាន​ត្រៀម​តាម​គោលដៅ​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ ខណៈនោះ​រថយន្ត​បាន​បន្ថែម​ល្បឿន រហូត​ដេញតាម​ចាប់បាន​នៅ​ចំណុច​ភូមិ​កំពុងទូក នៃ​ខេត្តបាត់ដំបង ដោយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់ បន្សល់ទុក​រថយន្ត និង​ឈើប្រណិត​ចំរុះ​មាន​មុខធំៗ​ចំនួន ១៤​សន្លឹក​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់ ត្រូវ​កំលាំង​យក​រក្សាទុក​នៅ​ស្នាក់ការ MJP ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

 

ដោយ​៖ ឡោ សុខ​ហៃ​