ព័ត៌មានថ្មីបំផុត

ប្រមុខរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញ ចូលរួមវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ស្វីសជាថ្មី​

ដោយ: វណ្ណរិន ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 2,828
នយោបាយ
ANN ប្រមុខរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញ ចូលរួមវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ស្វីសជាថ្មី​

រាជធានីភ្នំពេញៈ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា នឹងដឹកនាំគណៈ​​ប្រតិភូជាន់ខ្ពស់ កម្ពុជាអញ្ជើញ ចូលរួមវេទិកា​សេដ្ឋកិច្ចពិភព​លោក​ នៅ​ទីក្រុង​ដា​វ៉ូស​-​ក្លូ​ស្ទ័​រ (Daros klosters) ប្រទេសស្វីស ជាថ្មី ។

តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នឹងគណប្រតិភូកម្ពុជានឹងចាកចេញពី​ប្រទេស នាថ្ងៃទី ទី១៥ ខែមករា ឆ្នាំ​២០១៧ ខាង​មុខនេះ ។

កន្លងមក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់សម្រាប់ ព្រឹត្តិការណ៍ អន្តជាតិមួយនេះ ហើយបានចូលរួមយ៉ាងសកម្ម ។​

តាមការរំពឹងទុក​វេទិកា​សេដ្ឋកិច្ចពិភពលោកអាចនឹងមានការចូលរួម​​ពី​មេដឹកនាំ​ពិភពលោក មកពី ៤០ប្រទេស តំណង​សង្គម​ស៊ីវិល និង​ធុរជន​សំខាន់ៗ​សរុប​ជាង ២.៥០០ នាក់ មកពី ជុំវិញពិភពលោក ។​

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១