ព័ត៌មានថ្មីបំផុត

លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​លើកឡើង​ពី​បញ្ហាធំៗចំនួន៣ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យនៅ​អាមេរិក អំឡុងពេល​លោក​ធ្វើ​ពិធី​លា​ពី​តំណែង​ជា​ប្រធានាធិបតី

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 5,015
នយោបាយ
ANN លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​លើកឡើង​ពី​បញ្ហាធំៗចំនួន៣ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យនៅ​អាមេរិក អំឡុងពេល​លោក​ធ្វើ​ពិធី​លា​ពី​តំណែង​ជា​ប្រធានាធិបតី

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បានធ្វើ​ពិធី​លា​ប្រទេសជាតិ (Farewell) កាលពី​យប់​ថ្ងៃ​អង្គារ ត្រូវជា​ព្រឹក​ថ្ងៃ​ពុធ​នៅ​កម្ពុជា ជាមួយនឹង​សុន្ទរកថា​ឆាប់​រំជួលចិត្ត​ដែល​បង្ហាញ​ពី​ការសង្ឃឹម ក៏ដូចជា​ការព្រមាន​ស​ម្រា​ប់​ឆ្នាំបន្ទាប់ៗទៀត។

ប្រាប់​ហ្វូងមនុស្ស​ប្រមាណ២ម៉ឺន​នាក់ ក្នុងពេល​ថ្លែង​សុន្ទរកថា១ម៉ោង លោក​អូ​បា​ម៉ា​និយាយថា «យប់​នេះ វា​គឺជា​វេណ​របស់ខ្ញុំ​ក្នុងការ​និយាយថា អរគុណ រាល់ថ្ងៃ​ខ្ញុំ​បាន​រៀនសូត្រ​ពី​អ្នក​គ្រប់គ្នា អ្នក​បានធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​ប្រធានាធិបតី​កាន់តែ​ល្អ ធ្វើ​ឲ្យ​ខ្ញុំ​ជា​មនុស្ស​កាន់តែ​ប្រសើរ»

 

លោក​បាន​បញ្ជាក់ថា ៨ឆ្នាំ​ក្រោម​រដ្ឋបាល​របស់​លោក មា​ន​លទ្ធផលចំបងៗជាច្រើន រួមមាន​ទាំង​ស្រោ​ស​ស្រង់​កំណើនសេដ្ឋកិច្ច បើក​ទំព័រ​ថ្មី​ជាមួយ​ប្រទេស​គុយបា ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ កំចាត់​អូ​ស្មា ប៊ី​ន​ឡា​ឌិន ជំរុញ​ឲ្យ​មានការ​រៀបការ​សម្រាប់​អ្នកមាន​ភេទ​ដូចគ្នា និង​បង្កើន​ការធានារ៉ាប់រង​ខាង​សុខាភិបាល​ជាដើម។

 

លោក​អូ​បា​ម៉ា​បន្តទៀតថា ភាពមិន​ស្មើគ្នា​នៃ​ប្រាក់ចំណូល ការប្រកាន់​ពូជសាសន៍ និន្នាការ​នយោបាយ​ខុសគ្នា គឺជា​ការគំរាមកំហែង​ដ៏​ធំ ដែល​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក ដោយ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទទួលខុសត្រូវ​ក្នុងនាម​ជា​ពលរដ្ឋ។

អ្នកគាំទ្រ​របស់លោក​បាន​ស្រែក​ពាក្យ​ថា «៤ឆ្នាំទៀត» និង« ខ្ញុំ​ស្រលាញ់​លោក អូ​បា​ម៉ា» ។

 

លោក ដូ​ណា​ល់ ត្រាំ ដែល​នឹង​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ផ្លូវការ នៅ​ថ្ងៃទី ២០ មករា ២០១៧នោះ គ្រោង​នឹងមាន​កិច្ចសម្ភាសន៍​ដំបង នៅ​ក្រុង​ញ៉ូ​វយ​ក នា​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ម៉ោង​នៅ​កម្ពុជា៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១