ព័ត៌មានថ្មីបំផុត

ផឹក​អស់​៦​កំប៉ុង បើករថយន្តបុក​រះ​ម៉ូតូ ស្លាប់​៣​នាក់​

ដោយ: សារិទ្ឋ ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 2,192
សន្តិសុខសង្គម
ANN ផឹក​អស់​៦​កំប៉ុង បើករថយន្តបុក​រះ​ម៉ូតូ ស្លាប់​៣​នាក់​

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង បាន​បើក​រថយន្តបុក​រះ​ម៉ូតូ​១គ្រឿង បណ្តាល​ឲ្យ​មនុស្ស​៣​នាក់ ស្លាប់​នៅនឹងកន្លែង​។ ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល​។​


​នគរបាល​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក បិ​ឡាញ ពណ៌​ស ស្លាក​លេខ កំពង់សោម 3A-1203 ជារបស់​​ក្រុមហ៊ុន​ហុង​លី​ហួ បើកបរ​ដោយ​ឈ្មោះ កួន វិ​ចិត្ត ភេទ​ប្រុស អាយុ​៤២ឆ្នាំ រស់នៅ​ភូមិ​រ៉ា  សង្កាត់​លេខ​២ ​ខណ្ឌ​មិត្តភាព ខេត្ត​ព្រះសីហនុ រួម​ដំណើរ​ជាមួយ​ឈ្មោះ មុំ វ​លក្ខ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​​


អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​បង្ក​បើក​ក្នុងទិសដៅ​ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ ​លុះដល់​ចំណុច​ខាងលើ បាន​ជែង​រថយន្ត​ ១​គ្រឿង រួចក៏​ជ្រុល​ទៅបុក​​​ម៉ូតូ ម៉ាក​MSX125 ពណ៌​ខ្មៅ ជិះដោយ​ជនរងគ្រោះ​៣​នាក់ បណ្តាលឲ្យស្លាប់​នៅនឹងកន្លែង ចំណែក​រថយន្ត​បាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើង EDC​បណ្តាល​ដាច់​ខ្សែ និង​ប្រេះ​បង្គោល​ភ្លើង​។


​ក្រោយ​កើតហេតុ​ជនបង្ក​បាន​ចុះ​ទទួលកំហុស និង​និយាយថា មុន​បើកបរ​ខ្លួន​បាន​ផឹកស្រា អស់​៦​កំប៉ុង​។

 

​រថយន្ត និង​ម៉ូតូ​ត្រូវបាន​នគរបាល​ដឹក​ទៅ​រក្សាទុក ចាត់ចែង​សព​ជនរងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ និង​នាំខ្លួន​ជនបង្ក​ទៅ​កសាង​សំណុំរឿង​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១