ព័ត៌មានថ្មីបំផុត

ឃាត់ខ្លួន​បុរស​២​នាក់ នៅ​ស្រុក​អន្លង់វែង ពាក់ព័ន្ធ​ករណី​ប្រើប្រាស និង ចែកចាយ​គ្រឿងញៀន​

ដោយ: ទូច វី​ ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,205
សន្តិសុខសង្គម
ANN ឃាត់ខ្លួន​បុរស​២​នាក់ នៅ​ស្រុក​អន្លង់វែង ពាក់ព័ន្ធ​ករណី​ប្រើប្រាស និង ចែកចាយ​គ្រឿងញៀន​

ឧ​ត្ត​រ​មានជ័យ​៖ បុរស​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល ថ្ងៃទី​១០ មករា ម្សិលមិញ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស​គ្រឿងញៀន​។ ហេតុ​កាណ៍​នេះ បានកើត​ឡើង​នៅ​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះ រួន រ៉េ​ន ហៅ​ដូង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ទី​២.​ឈ្មោះ ថន ធា ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​សមត្ថកិច្ច​ថា ក្រោយ​ការឆែកឆេ គេ​បាន​រកឃើញ​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៤០​កញ្ចប់​តូច យ៉ាម៉ា​wy​ពណ៌​ផ្កាឈូក​២​គ្រាប់ លុយ​១​សែន ២​ពាន់​រៀល ទូ​ស័ព្ទ​ដៃ​១​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​១​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅកាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១