ព័ត៌មានថ្មីបំផុត

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥​នាក់ នៅ​សង្កាត់​ច្បារអំពៅ​២ ពាក់ព័ន្ធ​សំណុំរឿង​គ្រឿងញៀន​

ដោយ: ផេង អ៊ី ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,177
សន្តិសុខសង្គម
ANN ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៥​នាក់ នៅ​សង្កាត់​ច្បារអំពៅ​២ ពាក់ព័ន្ធ​សំណុំរឿង​គ្រឿងញៀន​

រាជធានី​ភ្នំពេញ​៖ សមត្ថកិច្ច​សង្កាត់​ច្បារអំពៅ​២ បាន​ឲ្យ​ដឹងថា គេ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ចំនួន​៥​នាក់ កាលពី​ថ្ងៃទី​១០ មករា ម្សិលមិញ នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​ដើម​ចាន់ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស​គ្រឿងញៀន​។​

លោក ទេព បូរ៉ា នាយប៉ុស្ដិ៍​សង្កាត់​ច្បារអំពៅ​២ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងនោះ មានឈ្មោះ ១.​សុខ អេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ២.​រឿង ប្រុស អាយុ​៣២​ឆ្នាំ​, ៣.​ង្វៀង ធៀង​ង៉ុ​ក ភេទ​ស្រី អាយុ​២៨​ឆ្នាំ​, ៤.​ឡេ មិន​ឡើយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ ងៀប ធឿ​ង​មិ​ម ភេទ​ស្រី អាយុ​៤១ ឆ្នាំ​។​

​លោក​ថា ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ធ្វើការ​រឹបអូស​បាន​សម្ភា​រៈជក់​១, ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​២​កញ្ចប់ (​ធំ​១ តូច​១ )​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ហើយ ដើម្បី​បន្ត​នីតិវិធី​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១