ព័ត៌មានថ្មីបំផុត

ប្រទះឃើញ​គ្រាប់​ប្រភេទ​MK82 មួយ​គ្រាប់ ដែល​សល់​ពី​សម័យ​សង្គ្រាម​

ដោយ: ថុង សីហា ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,297
សន្តិសុខសង្គម
ANN ប្រទះឃើញ​គ្រាប់​ប្រភេទ​MK82 មួយ​គ្រាប់ ដែល​សល់​ពី​សម័យ​សង្គ្រាម​

ខេត្ត​ត្បូងឃ្មុំ​៖ គ្រាប់បែក​ប្រភេទ​MK82 មួយ​គ្រាប់ ត្រូវបាន​គេ​ប្រទះឃើញ នៅក្នុង​ដីចំការ​ដំឡូង​មួយកន្លែង កាលពី​ព្រឹក ថ្ងៃទី​១០ មករា ម្សិលមិញ នៅ​តំបន់​សម៉រ ភូមិ​ក្ដៅ​របស់​ខ្មែរក្រហម ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។

​បើតាម​មន្ត្រី​ស៊ីម៉ាក់ បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​នគរបាល​ស្រុក​តំបែរ  កំលាំង​ជំនាញ បាន​ចុះទៅពិនិត្យ​មើលឃើញថា គ្រាប់​នោះ​មិនទាន់​ផ្ទុះ​នៅឡើយ​ទេ ហើយ​នៅមាន​គុណភាព​១០០%​។ ​មន្ត្រី​អង្គការ​ស៊ីម៉ាក់ បន្តថា ប្រភេទ​គ្រាប់​MK82 នេះ ត្រូវបាន​គេ​ទម្លាក់​ពីលើ​យន្តហោះ ក្នុងអំឡុង​ស​​ង្គ្រា​ម​ឆ្នាំ​១៩៧០-១៩៧៥ ដែល​មិនទាន់​ផ្ទុះ  ហើយ​កម្លាំង​ផ្ទុះ​របស់​វា គឺមាន​ឥ​ដ្ឋិ​ពល​គ្របដណ្ដប់​ទៅលើ​បរិវេន​៥០០​ម៉ែត្រ ជុំវិញ​ជា​រង្វង់​អង្កត់ផ្ចិត អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រងគ្រោះថ្នាក់​ផងដែរ​។

​បច្ចុប្បន្ន​គ្រាប់​MK82 នេះ ត្រូវបាន​ក្រុម​ស៊ីម៉ាក់​ដឹក​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ស៊ីម៉ាក់​ខេត្ត​ត្បូងឃ្មុំ ជា​បណ្តោះអាសន្ន ដើម្បី​បញ្ជូន​បន្តទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ស៊ីម៉ាក​នៅ​ខេត្តកំពង់ឆ្នាំង ធ្វើការ​កំទេចចោល​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១