ព័ត៌មានថ្មីបំផុត

សមត្ថកិច្ច​ថៃ ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន​៦០​គ្រាប់​

ដោយ: សម្បត្តិ សីហា ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 1,071
សន្តិសុខសង្គម
ANN សមត្ថកិច្ច​ថៃ ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន​៦០​គ្រាប់​

​បន្ទាយមានជ័យ​៖ ស្ត្រី​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ចាប់ខ្លួន​ពាក់​ព័​ន្ឋ​ករណី​ជួញដូរ​គ្រឿងញៀន នៅក្នុង​ទឹកដី​ថៃ កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧​។​


​លោក សៅ សាន្ត ប្រធាន​ស្នាក់ការ​សន្តិសុខ​៨៨៨ នៃ​បញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​មានឈ្មោះ នី និ​ត អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ចំណុច ស្ពានស ស្ថិតក្នុង​ភូមិខ​ង​ផែង ឃុំ​ទ័ព​ស្ដេច ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដោយ​ចោទប្រកាន់​ពីបទ ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា ចំនួន ៦០​គ្រាប់​។​


​លោក​ថា បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ថៃ ឃុំខ្លួន​នៅ​អធិការ​ស្រុក​តា​ប្រា​យ៉ា រងចាំ​វិធាន​ការបន្ត​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១