ព័ត៌មានថ្មីបំផុត

ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លា​ក់នៅ​ភាគខាងត្បូង​ប្រទេស​ថៃ សម្លាប់​មនុស្ស២៥នាក់​ហើយ

ដោយ: ANN ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧ 4,372
សន្តិសុខសង្គម
ANN ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លា​ក់នៅ​ភាគខាងត្បូង​ប្រទេស​ថៃ សម្លាប់​មនុស្ស២៥នាក់​ហើយ

តំបន់​មួយផ្នែកធំ​នៃ​ភាគខាងត្បូង​ប្រទេស​ថៃ​នៅតែមាន​ការ​ជន់​លិច​ក្រោយពេល​ទទួលរង​ការធ្លាក់​ភ្លៀង​មូសុង​ច្រើនជាង១សប្តាហ៍ ខណៈដែល​រដ្ឋាភិបាល​បាន​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ទៅ​ពលរដ្ឋ​ច្រើនជាង១លាន​នាក់ ដែល​កំពុង​រង​ផលប៉ះពាល់។

 

យោងតាម​នាយកដ្ឋាន​ទប់ស្កាត់​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា គ្រោះទឹកជំនន់​នៅ​តំបន់​ដែល​មិន​ធ្លាប់​កើតមាន​ធ្ងន់ធ្ងរ​បែបនេះ​ក្នុង​រយៈពេល៥០ឆ្នាំ​មកនេះ បាន​ឆក់យក​អាយុជីវិត​មនុស្ស២៥នាក់​ហើយ ខណៈដែល​មនុស្ស២នាក់​បាត់​ខ្លួន។

 

១២ខេត្ត​នៃ​ភាគខាងត្បូង​ប្រទេស​ថៃ​រង​ផលប៉ះពាល់​មានដូចជា Pattalung, Narathiwat, Songkhla, Pattani, Trang, Yala, Surat Thani, Nakhon Si Thammarat, Chumpon, Ranong, Prachuab Kiri Khan និង Krabi ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១