ព័ត៌មានថ្មីបំផុត

ពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ អាច​ប្រើប្រាស​ប័ណ្ណឆ្លងព្រំដែន បាន​ចាប់ពី​ខែ មករា នេះ​

ដោយ: ANN ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ 2,623
នយោបាយ
ANN ពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ អាច​ប្រើប្រាស​ប័ណ្ណឆ្លងព្រំដែន បាន​ចាប់ពី​ខែ មករា នេះ​

ខេត្តស្ទឹងត្រែង​៖ ក្នុង​ឱ​ការ​បើ​សម្ពោធ​ជា​ផ្លូវការ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ក្រៀល​-​ណង​ណុ​ក​ខៀន នា​ព្រំដែន​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ចំប៉ា​សាក់ ប្រទេស​ឡាវ នៅ​ព្រឹក ថ្ងៃទី​១០ មករា នេះ សម្ដេចនាយក​រដ្ឋមន្ត្រី បានប្រកាស​ជា​សាធារណៈ​ថា ពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ អាច​ប្រើប្រាស​ប័ណ្ណ​សម្រាប់​ជា​ឯកសារ​ផ្លូវការ ក្នុង​ការឆ្លង​ព្រំដែន​បាន ចាប់ពី​ខែមករា ឆ្នាំ​២០១៧ នេះ​ទៅ​។​

​ជា​អ​ធីប​តី​ដ៍​ខ្ពង់ខ្ពស់ ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត សម្ដេច​តេ​ជោ​សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ព្រំដែន ប្រើប្រាស់​ប័ណ្ណ​សម្រាប់​ជា​ឯកសារ​ផ្លូវការ ក្នុងការ​ចេញចូល​ឆ្លងកាត់​ព្រំដែន ចាប់ពី​ខែមករា ឆ្នាំ​២០១៧​នេះ តទៅ​។

​ក្នុងនោះ​សម្ដេច​ក៍បាន​អំពាវនាវ​ផងដែរ ដល់​អាជ្ញាធរខេត្ត អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច​តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ  ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅ តាម​មូលដ្ឋាន​រៀងៗ​ខ្លួន អំពី​ការប្រើប្រាស់​ប័ណ្ណ​ព្រំដែន​នេះ​។​

​ជាមួយគ្នា​សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅតាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ បន្ត​សហការគ្នា​ឱ្យបាន​ល្អ ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស និង​ឧក្រិដ្ឋកម្ម​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ​។​

​ក្នុងនោះ​សម្ដេច​ក៍​ថ្លែង​អំរ​គុណ ចំពោះ​រដ្ឋាភិបាល​ឡាវ ដែល​បាន​លក់​អគ្គិសនី​ក្នុង​តម្លៃថោក​ជូន​មក​កម្ពុជា ដែល​ភាគច្រើន​ប្រើប្រាស់​នៅក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ហើយ​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​សែន បាន​បញ្ជាក់ថា កម្ពុជា​នឹង​ផ្តល់ជូន​ឡាវ​វិញ ក្នុងការ​ប្រើប្រាស់​ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ​តាម​ទន្លេមេគង្គ កំពង់ផែ​សមុទ្រ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​របស់​ឡា​វ ដែលជា​ប្រទេស​ពុំមាន​សមុទ្រ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១