ព័ត៌មានថ្មីបំផុត

ឯកឧត្តម ជា សុផារ៉ា ចុះ​រំដោះ​ដី​ពី​ឧ​ញ៉ា ឡោក ហួរ មក​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ​

ដោយ: ANN ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ 2,222
សន្តិសុខសង្គម
ANN ឯកឧត្តម ជា សុផារ៉ា ចុះ​រំដោះ​ដី​ពី​ឧ​ញ៉ា ឡោក ហួរ មក​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ​

ខេត្តកណ្ដាល​៖ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​អភិបាលខេត្ត​កណ្ដាល​ឯកឧត្តម ម៉ៅ ភិ​រុណ ផង កាលពី​ថ្ងៃទី​៩ មករា ម្សិលមិញ បាន​ចុះ​រឹបអូស​យក​ផ្ទៃដី​ទំហំ​ជិត​៣​ពាន់​ហិកតា នៅ​ចំណុច​ឃុំ​បន្ទាយដែក ឃុំ​សំរោង​ធំ និង​ឃុំ​គគីរ​ធំ នៃ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​លោក​ឧ​ញ៉ា ឡោក ហួរ បាន​រំលោភបំពាន​យក​នាពេល​កន្លងទៅ យកមក​រក្សា​ទុកជា​ប្រយោជន៍​របស់​រដ្ឋ និង​ពលរដ្ឋ​វិញ​។​

​ឯកឧត្តម ជា សុផារ៉ា អំឡុង​ចុះ​អនុវត្ត ស​.​ជ​.​ណ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​នោះ បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ វាយកម្ទេច​សំណង់ និង​របង​ដែល​ឧ​ញ៉ា ឡោក ហួរ បាន​ច្បាម​យក​នាពេល​កន្លងមក ដើម្បី​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ អាច​ដើរ​ចេញចូល និង​អាស្រ័យ​ផល នៅលើ​ផ្ទៃដី​នេះ​ជាធម្មតា​ឡើងវិញ​។​

​គួរ​បញ្ជាក់ថា ផ្ទៃដី​នៅ​ចំណុច​ខាងលើ គឺជា​ផ្ទៃដី​បឹង​របស់​រដ្ឋ ដែល​ពលរដ្ឋ​ធ្លាប់បាន​អាស្រ័យ​ផល​ដូចជា​ការ នេសាទ និង​ធ្វើ​ស្រូវប្រាំង ជាដើម​, ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០០៥ មក​ស្រាប់​ឧ​ញ៉ា ឡោក ហួរ បែរជា​ចេញ​មុខមក​អះអាងថា ផ្ទៃដី​នោះ​ជា​ផ្ទៃដី​របស់ខ្លួន ហើយ​បាន​ផ្ដើម​ឲ្យ​មានទំនាស់​យ៉ាង​រ៉ាំរ៉ៃ រហូតមកដល់​ពេលនេះ​។​

​លោក​ឧ​ញ៉ា ឡោក ហួរ មិនអាច​ទាក់ទង​សុំ​ប្រតិកម្ម​ចំពោះ​សំណុំ​រឿងនេះ​បានទេ កាលពី​ព្រឹក ដោយសារតែ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល​។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​លោកស្រី ប៊ុត វណ្ណា មេឃុំ​សំរោង​ធំ បាន​អបអរ​សារ​ទរ​ចំណាត់ការ​នេះ​, ហើយ​ថា ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មាន​ភាពត្រឹមត្រូវ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១