ព័ត៌មានថ្មីបំផុត

ច្រកទ្វា​អន្តរជាតិ ត្រពាំង​គ្រៀល​-​ណង​ណុ​ក​ខៀន​បើក​ផ្លូវការ​ថ្ងៃនេះ​

ដោយ: វណ្ណរិន ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ 2,645
នយោបាយ
ANN ច្រកទ្វា​អន្តរជាតិ ត្រពាំង​គ្រៀល​-​ណង​ណុ​ក​ខៀន​បើក​ផ្លូវការ​ថ្ងៃនេះ​

ខេត្តស្ទឹងត្រែងៈ សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​​រាជរដ្ឋាភិបាល​កម្ពុជា  និងឯ.ឧ  ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រី​​ឡាវ បាន​អញ្ជើញ​ធ្វើ​ជាអធិបតី​រួមគ្នាក្នុង​ពិធី​សម្ភោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការ​​នូវអគារ​ទីស្នាក់​ការ​​ត្រួត​ពិនិត្យច្រកទ្វារ​ព្រំដែន​​អន្តរជាតិរវាងប្រទេសទាំងពីរ​ និង​ចក្រទ្វាព្រំដែន​ប្រទេសទាំងពីរ​។​

ច្រកនេះ គឺជាច្រកអន្តរជាតិត្រពាំងគ្រៀល នៅខេត្តស្ទឹងត្រែង និង ​ច្រកណងណុកខៀន ខេត្តចម្ប៉ាសាក់ ។​ សម្តេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃខ្ពស់អំពីសមិទ្ធិផលថ្មីនៃប្រទេសទាំងពីរ ហើយរំពឹងថា ច្រកនេះ នឹង ក្លាយជាច្រកផ្លាស់ប្តូរពាណិជ្ជកម្ម និង ទេសចរណ៍ ដ៏ចំបងរបស់ប្រទេសទាំងពីរ ។​

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១