ព័ត៌មានថ្មីបំផុត

មី​យ៉ាន់​ម៉ា​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ពលករ​របស់ខ្លួន ដែល​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី

ដោយ: ANN ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ 4,805
សន្តិសុខសង្គម
ANN មី​យ៉ាន់​ម៉ា​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ពលករ​របស់ខ្លួន ដែល​ទៅធ្វើ​ការ​នៅ​ម៉ាឡេស៊ី

ការព្រួយបារម្ភ​នេះ​បានកើត​ឡើង ក្រោយ​ពេលដែល​ពលករ​មី​យ៉ាន់​ម៉ា ៥នាក់​ត្រូវបាន​គេ​ចាក់​សម្លាប់។ ការចាក់សម្លាប់​នេះ​បាន​កើតមាន​ខណៈដែល​ប្រទេសជិតខាង​ទាំងពីរ​កំពុង​តានតឹង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ដោយសារតែ​បញ្ហា​ក្រុម​ជនជាតិភាគតិច​ឥស្លាម រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុង​ត្រូវបាន​រុក​គួ​ន​ដោយសារតែ​ជម្លោះ​ប្រដាប់អាវុធ​រវាង​កងទ័ព​មី​យ៉ាន់​ម៉ា និង​ពួក​បះបោរ។

 

គួររម្លឹកថា កាលពី​ថ្ងៃទី ៩ មករា មាន​ជន​ពាក់​ស្រោម​មុខ៤នាក់​បាន​យក​កាំបិត​មក​កាប់សម្លាប់​ក​ម្មករ​ជនជាតិ​មី​យ៉ាន់​ម៉ា ក្រោយពេល​ពួកគេ​ចាក​ចេញពី​រោងចក្រ​ស្ថិតក្នុង​តំបន់ Serdang នៃ​រដ្ឋធានី​កូ​ឡា ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី។ នគរបាល​ក្នុង​តំបន់​ថា ជនជាតិ​មី​យ៉ាន់​ម៉ា៧នាក់​ត្រូវបាន​ចាប់ឃុំខ្លួនភ្លាមៗ ក្រោយពេល​កើតហេតុ​ប៉ុន្តែ​មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​សាសនា​អ្វី​នោះទេ។ យ៉ាងណាក៏ដោយ គ្មាន​ការបង្ហាញ​ពី​ព័ត​មាន​លម្អិត​បន្ថែមទៀត​ទេ។

 

តាម​របាយការណ៍ មាន​ពលករ​មី​យ៉ាន់​ម៉ា ប្រមាណ១៤៧០០០នាក់​កំពុង​បំរើការ​ងារ​នៅ​ប្រទេស​ម៉ាឡេស៊ី។ ប៉ុន្តែ​មួយចំនួនធំ​បាន​ឈប់​ទៅធ្វើ​ការ​នៅ​ទីនោះ ក្រោយពេល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ប្រកាសថា ការ​ធ្វើបាប​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា គឺជា​ការ​ប្រល័យពូជសាសន៍ ហើយ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១