ព័ត៌មានថ្មីបំផុត

ខេត្ត Dong Nai នៃ​ប្រទេស​វៀតណាម​ប្រកាសអាសន្ន​ពី​ជម្ងឺ​ហ្ស៊ី​កា

ដោយ: ANN ថ្ងៃថ៍ន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧ 5,169
សន្តិសុខសង្គម
ANN ខេត្ត Dong Nai នៃ​ប្រទេស​វៀតណាម​ប្រកាសអាសន្ន​ពី​ជម្ងឺ​ហ្ស៊ី​កា

ខេត្ត Dong Nai នៃ​ប្រទេស​វៀតណាម​បានប្រកាស​អាសន្ន​ពី​ជម្ងឺ​ហ្ស៊ី​កា នៅក្នុង​កម្រិត​ថ្នាក់ឃុំ នៅ​ថ្ងៃ​ចន្ទ ទី ៩ មករា ២០១៧នេះ។

 

នាយកដ្ឋាន​សុខាភិបាល Dong Nai បាន​គូសបញ្ជាក់ថា ចាប់តាំងពី​ខែធ្នូ ២០១៦មកដល់​ដើមខែ​មករា ២០១៧ មានការ​ឆ្លង​វីរុស​ហ្ស៊ី​កា៤ករណី នៅ​ឃុំ Vinh Thanh ស្រុក Nhon Trach នៃ​ខេត្ត Dong Nai ។ ប៉ុន្តែ​នៅ​ចុងឆ្នាំ២០១៦នេះ វៀតណាម​បាន​ឆ្លង​វីរុស​ហ្ស៊ី​កា១៥៥ករណី រួមមាន​ទាំង១៤៥នាក់​នៅក្នុង​ហូជីមិញ​ទៀតផង។

 

អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងមាន​យុទ្ធនាការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​ហ្ស៊ី​កា ដោយ​ជម្រុញ​ដល់​ពលរដ្ឋ​សម្លាប់​មូស និង ដង្កូវទឹក ប្រើប្រាស់​មុង​ពេល​គេង និង​បន្ថយ​ការធ្វើដំណើរ​ទៅកាន់​តំបន់​រង​ផលប៉ះពាល់៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១