ព័ត៌មានថ្មីបំផុត

អ្នកដំណើរ​លើ​យន្តហោះ៨០នាក់ ព្រលឹងចុងសក់ ពេល​យន្តហោះ​បុក​នឹង Drone

ដោយ: ANN ថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧ 7,199
សន្តិសុខសង្គម
ANN អ្នកដំណើរ​លើ​យន្តហោះ៨០នាក់ ព្រលឹងចុងសក់ ពេល​យន្តហោះ​បុក​នឹង Drone

យន្តហោះ​ដឹក​អ្នកដំណើរ ចំនួន៨០នាក់ ប្រភេទ Boeing 737 ធ្វើដំណើរ​ចេញពី​ព្រលានយន្តហោះ «Maputo International Airport» ត្រូវគេ​ជឿជាក់ថា បាន​បុក​ជាមួយ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) នៅលើ​អាកាស ក្នុងប្រទេស​ម៉ូ​សំ​ប៊ិក (Mozambique)។

 

ក្រោយពេល​ចុះចត នៅឯ​ព្រលានយន្តហោះ ក្នុង​ទីក្រុង Tete រូបភាព​នៃ​ការខូចខាត នៃ​យន្តហោះ​ខាងលើ ត្រូវបាន​បង្ហាញ។ អវត្តមាន​នៃ​ឈាម និង​ស្លាប​បក្សី ជម្រុញ​ឲ្យ​គេ​ជឿជាក់ថា យន្តហោះ​បាន​បុក​ជាមួយ Drone។ ទោះបីជា​យ៉ាងណា ក្រុម​អាជ្ញាធរ កំពុងធ្វើការ​ស៊ើបអង្កេត ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង នៅពេលដែល​យន្តហោះ កំពុងធ្វើដំណើរ​ជិត​ដល់​ព្រលានយន្តហោះ «Tete Airport» កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លង​ទៅនោះ។

 

ប្រធាន​ផ្នែក Civil Aviation Regulatory Authority បាន​ប្រាប់​ឲ្យ​ដឹងថា វា​ដូចជា​លឿន​ពេក​ហើយ ដែល​អះអាងថា យន្តហោះ​បាន​បុក ជាមួយ Drone៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១