ព័ត៌មានថ្មីបំផុត

ប៉ូលិស៖ ការបាញ់ប្រហារ​នៅ​ព្រលានយន្តហោះ​រដ្ឋ​ផ្លរីដា​សម្លាប់​មនុស្ស ៥នាក់ និង​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន

ដោយ: ANN ថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧ 5,926
សន្តិសុខសង្គម
ANN ប៉ូលិស៖ ការបាញ់ប្រហារ​នៅ​ព្រលានយន្តហោះ​រដ្ឋ​ផ្លរីដា​សម្លាប់​មនុស្ស ៥នាក់ និង​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន

ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា ការបាញ់ប្រហារ​បានសម្លាប់​មនុស្ស ៥នាក់​និង​របួស​មនុស្ស ៨នាក់ នៅ​ខាងក្នុង​អាកាសយានដ្ឋាន Fort Lauderdale-Hollywood ក្នុង​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ។

 

ការិយាល័យ​ប៉ូលិស​សង្កាត់ Broward បានឱ្យដឹង​តាមរយៈ​បណ្តាញ​Twitterថា មនុស្ស ៥នាក់​ស្លាប់ និង​អ្នករងរបួស ៨នាក់​ទៀត​ត្រូវបានគេ​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅក្នុង​តំបន់​មួយកន្លែង។ និង​ថា ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន។

 

ប៉ូលិស​សង្កាត់ Broward បានឱ្យដឹងថា ប៉ូលិស​បានទទួល​ទូរស័ព្ទ​នៅ​ម៉ោង​ប្រមាណ ១២៖៥៥ ព្រឹក អំពី​ការបាញ់ប្រហារ​នៅ​ច្រកទ្វា​លេខ១០០ នៃ​ព្រលានយន្តហោះ​អន្តរជាតិ Fort Lauderdale-Hollywood។ តាមរយៈ​រូបថត​និង​វីដេអូ​ដែល​ថត​បាន បង្ហាញថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ផ្នែក​ទទួល​ឥ​វ៉ាន់​របស់​ស្ថានីយ៕ ប្រភពពី CCFR

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១