ព័ត៌មានថ្មីបំផុត

ជប៉ុន​ទម្លាក់​ប្រាក់១ពាន់​លាន​ដុល្លារ​អាមេរិក ជួយ​កុមារ​និង​មនុស្សពេញវ័យ​លើ​ពិភពលោក

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 241,995
នយោបាយ
ANN ជប៉ុន​ទម្លាក់​ប្រាក់១ពាន់​លាន​ដុល្លារ​អាមេរិក ជួយ​កុមារ​និង​មនុស្សពេញវ័យ​លើ​ពិភពលោក

ប្រទេស​ជប៉ុន​សន្យាថា នឹង​ផ្តល់ជំនួយ​ជា​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ទៅ ដល់​កុមារ និង​មនុស្សពេញវ័យ ជុំវិញ​ពិភពលោក សំរាប់​រយៈពេល ២ ឆ្នាំ​ខាងមុខ ដែល​ជំនួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខំប្រឹងប្រែង ដើម្បី​សម្រេច​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ ស្ថេរភាព របស់​អង្គការសហប្រជាជាតិ។

ថ្លែងប្រាប់​កិច្ចប្រជុំ នៅ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ច័ន្ទ កន្លងទៅនេះ លោក Fumio Kishida រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​និយាយថា​រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ ជា​ជំនួយ​សំរាប់​ឆ្នាំ ២០១៨ ។ ជប៉ុន​នឹងធ្វើ​ការផ្តោត ទៅលើ​គោលនយោបាយ ដែល​សំដៅ​ទៅដល់ មនុស្ស​ជំនាន់​ក្រោយ។ ជំនួយ​របស់​ប្រទេស​ជប៉ុន សំរាប់​កុមារ និង​មនុស្ស​ពេញ​ជ័យ នឹងត្រូវ​ផ្តោតលើ​វិស័យ​អប់រំ ការកាត់បន្ថយ​ហានិភ័យ នៃ​គ្រោះមហន្តរាយ និង​សមភាព​យេ​ឌ័​រ។
 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១