ព័ត៌មានថ្មីបំផុត

លួច​កាបូប​ភ្ញៀវ​ដល់​ក្នុង​បន្ទប់ គេច​មិន​ផុតពី​សមត្ថកិច្ច​

ដោយ: លី សុខម៉ន ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 242,409
សន្តិសុខសង្គម
ANN លួច​កាបូប​ភ្ញៀវ​ដល់​ក្នុង​បន្ទប់ គេច​មិន​ផុតពី​សមត្ថកិច្ច​

​ក្រុងព្រះសីហនុ​៖ កាលពី​វេលា​ម៉ោង​20:30​នាទី ថ្ងៃទី​18 ខែកក្កដា ឆ្នាំ​2017 នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ត្បូង​ពេជ្រ​ក្រុមទី​12 ភូមិ​3 សង្កាត់​លេខ​2 មាន​ករណី​លួច​កាបូប​ប្រាក់​មួយ​កើតឡើង បង្កដោយ​ជនសង្ស័យ​ម្នាក់ បាន​ចូលក្នុង​បន្ទប់​ភ្ញៀវ​ស្នាក់នៅ​លួច​យក​កាបូប​ប្រាក់​ទុក​លើ​តុ រួច​គេចខ្លួន​។​


​ជនរងគ្រោះ​ឈ្មោះ ជ័យ រដ្ឋ​ធី ភេទ​ប្រុស  អាយុ​33​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ ស្នាក់នៅ​សង្កាត់​ទឺ​ក​ល្អក់​3 ខណ្ឌទួលគោក​។ សម្ភារ​បាត់បង់​មាន កាបូបដៃ​1,​ប្រាក់​165$,​ប្រាក់​ខ្មែរ​200.000៛,​អត្តសញ្ញាណ​ប​ណ្ណ័​សញ្ជាតិ​ខ្មែរ​1​សន្លឹក និង​ឯកសារ​មួយចំនួនទៀត​។​


​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន កសាង​សំណុំរឿង​បញ្ចូនទៅ​ការិយាល័យ​ជំនាញ​៕​

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១