ព័ត៌មានថ្មីបំផុត

Griezmann ហ្វឹកហាត់​ជាមួយ Atletico Madrid លើកដំបូង

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ 4,519
កីឡាអន្តរជាតិ
ANN Griezmann ហ្វឹកហាត់​ជាមួយ Atletico Madrid លើកដំបូង

Antoine Griezmann បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​ជាមួយ Atletico Madrid លើកដំបូង​ត្រៀម​ការប្រកួត​មុន​បើក​រដូវ​កាល​ថ្មី​ខែក្រោយ។

ការបង្ហាញ​ខ្លួន​នៅ​ទីលាន​ហ្វឹកហាត់​បានបញ្ចប់​ពាក្យ​ចចាមអារ៉ាម​ដែល​លេចលឺ​ថា​រូបគេ​ត្រៀមខ្លួន​ចាកចេញ​កន្លងមក។ ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​គឺជា​គោលដៅ​ទីមួយ​របស់​បិសាច​ក្រហម Manchester United ប៉ុន្តែ​រូបគេ​បាន​បដិសេធ​ការផ្ទេរ​ចេញ និង​ចុះ​កុងត្រា​ថ្មី​បន្ទាប់ពី Atlectico ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​នៅ​រដូវក្ដៅ​នេះ។

Atletico នឹងធ្វើ​ការប្រកួត Pre season របស់ខ្លួន​ដំបូង​គេ​ដោយ​ប៉ះ Deportivo Toluca របស់ ម៉ិ​ក​ស៊ិ​ក នៅ​ថ្ងៃទី២៦ កក្កដា រួច​បន្ត​ប៉ះ​ក្រុម​ចំណូល​ថ្មី​លី​គ​កំពូល​អង់គ្លេស Brighton៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១