ព័ត៌មានថ្មីបំផុត

Lionel Messi បន្ត​កុងត្រា​ជាមួយ​បា​សេ​ឡូ​ណា រហូតដល់​ឆ្នាំ២០២១ ប្រាក់​ឈ្នួល១សប្តាហ៍​ប្រមាណ៦៤ម៉ឺន​ដុល្លារ

ដោយ: ANN ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧ 4,901
កីឡាអន្តរជាតិ
ANN Lionel Messi បន្ត​កុងត្រា​ជាមួយ​បា​សេ​ឡូ​ណា រហូតដល់​ឆ្នាំ២០២១ ប្រាក់​ឈ្នួល១សប្តាហ៍​ប្រមាណ៦៤ម៉ឺន​ដុល្លារ

សារ​ព័ត​មាន Dailymail បានចេញ​ផ្សាយ​ថា កំពូល​កីឡាករ​បាល់ទាត់​ដ៏​ល្បី​លើ​ពិភពលោក សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi បាន​បន្ត​កុងត្រា​ជាមួយ​ក្លឹប​ដ៏​ធំ​នៅ​អេ​ស្ប៉ា​ញ គឺ Barcelona នេះ​បើតាម​ការប្រកាស​មុននេះ របស់​ក្លឹប​បាល់ទាត់។

ប្រភព​ថា កីឡាករ Lionel Messi បាន​ព្រមព្រៀង​បន្ត​កិច្ចសន្យា​ជាមួយ​ក្លឹប​រយៈពេល ៤ឆ្នាំ​ទៀត ដោយ​ទទួលបាន​ប្រាក​ឈ្នួល ប្រមាណ ៦៤.៥ម៉ឺន​ដុល្លារ​អាមេរិក ក្នុង១សប្តាហ៍។

កិច្ចសន្យា​ថ្មី​របស់​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ នឹង​ផុត​សុពលភាព​រហូតដល់​ឆ្នាំ២០២១ ៕

 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១