ព័ត៌មានថ្មីបំផុត

ស្រវឹង​អាង​ខ្លួន​ខ្សែ​អ្នកធំ អុកឡុក​ផ្អើល​ហាង​ខារ៉ាអូខេ​

ដោយ: លី សុខម៉ន ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 20,240
សន្តិសុខសង្គម
ANN ស្រវឹង​អាង​ខ្លួន​ខ្សែ​អ្នកធំ អុកឡុក​ផ្អើល​ហាង​ខារ៉ាអូខេ​

ខេត្ត​ព្រះសីហនុ​៖ បុរស​ម្នាក់​ស្រវឹងស្រាអាង​ខ្លួន​មាន​ខ្សែ​អ្នកធំ ​បាន​អុកឡុក​ក្នុង​ហាង​ខា​រា​អូ​ខេ រហូត​ផ្អើល​សមត្ថកិច្ច​ទាំងយប់ កាលពី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​។​


​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនបង្ករ​ខាងលើ​បាន​ស្រែក​ឡូឡា គំរាម​ដក​សមត្ថកិច្ច​ណា​ដែល​ពុំ​ធ្វើតាម​គេ ដោយ​គេ​តាំងខ្លួន​ឈ្មោះ ស លី​ហ៊ួ​រ ៦៦៦៦ ហៅ​ខ្លា​ក្រហឹម​។ ជន​នោះ​និយាយថា រូបគេ​នឹង​ដក​សមត្ថកិច្ច​ណា​ដែល​ពុំ​ធ្វើការ បណ្តែតបណ្តោយ​អោយ​ជនជាតិ​វៀតណាម​មក​បើកហាង​ខា​រា​អូ​ខេ​។​


​ម្ចាស់​ហាង​ឈ្មោះ ធីតា មាន​ទីតាំង​ម្តុំ​ក្រោយ​ពេទ្យ ស្ថិតក្នុង​ក្រុមទី​០២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បាន​អះអាងថា នៅមុន​កើតហេតុ​ជនបង្ក​បាន​ចូលទៅ​ផឹក​បៀរ ជាមួយ​មិត្ត​ភ័​ក្រ​៣​នាក់ រហូត​អស់​ជិត​២​ថូ​ធំ រួច​ជន​នោះ ស្រែក​ឡូឡា ដើររក​រឿង​គេឯង រហូត​មិត្តភក្តិ​ទាំង​៣​នាក់​នោះ​ជិះ​ម៉ូតូ​ចេញទៅ​បាត់​។​


​ម្ចាស់​ហាង​បន្តថា ជនបង្ករ​នៅតែ​បន្ត​ស្រែក​ដើរ​ករឿងក្នុង​ហាង រហូត​សមត្ថកិច្ច​មកដល់ ក៏​ស្រាប់តែ​ជនបង្ករ​សម្តែង​អាកា​រៈ​អួតអាង ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច ហើយ​បាន​ចង្អុល​ក្រុម​សមត្ថកិច្ច ដោយ​ចោទ​សួរថា ហេតុ​អី​ក៏​ជនជាតិ​វៀតណាម​មាន​សិ​ទ្ឋ​បើកហាង​ខា​រា​អូ​ខេ ហើយ​មាន​អត្តសញ្ញាណប័ណ្ណ​ថែមទៀត​។​


យ៉ាងណាក៏ដោយ ក្រោយពេល​លោកស្នងការ​រង​អន្តោរ​ប្រវេសន៍​មកដល់ ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឡើង​ឡាន នាំទៅ​សួរនាំ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១