ព័ត៌មានថ្មីបំផុត

សម្ពោធ​បើក​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ រតនគិរី និង​ឡេ​ថា​ញ់ យ៉ា​ឡាយ ប្រទេសវៀតណាម​

ដោយ: ឡុង សារ៉េត ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 20,168
សន្តិសុខសង្គម
ANN សម្ពោធ​បើក​ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ រតនគិរី និង​ឡេ​ថា​ញ់ យ៉ា​ឡាយ ប្រទេសវៀតណាម​

ខេត្តរតនគិរី​៖ ព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ រតនគិរី កម្ពុជា និង​ឡេ​ថា​ញ់ យ៉ា​ឡាយ វៀតណាម ត្រូវបាន​សម្ពោធ​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់ កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន និង​ឯកឧត្តម ផាំ ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី​តំណាង​រដ្ឋាភិបាល  នៃ​សាធារណៈរដ្ឋ​សង្គម​វៀតណាម​។​


​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ ប្រារព្ធ​នៅ​ទីតាំង​ច្រក​អន្តរជាតិ ទាំងពីរ ដោយមានការចូលរួម​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ខេត្ត​ទាំងពីរ​សរុប​ប្រមាណ​ជិត ១០០០​នាក់​។​

 

​មានប្រសាសន៍​ទៅកាន់​អ្នកចូលរួម​នាឱកាស​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន និង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ផាំ ប៊ិ​ញ​មិញ បាន​លើកឡើងថា ការសម្ពោធនៅថ្ងៃនេះ បាន​ប្រព្រឹត្តទៅ​ស្របពេលដែល​រដ្ឋ និង​ប្រជាជន​ប្រទេសទាំងពីរ​ប្រារព្ធ​ខួប​អនុ​ស្សាវ​វី​យ៍​លើក​ទី​៥០​ថ្ងៃ។​


​ឯកឧត្តម​បន្តថា ដោយសារ​ស្ថានភាព​នៃ​ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច សេចក្តីត្រូវ ការ​នៃ​ការដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​ចេះ​កើន​ឡើងជា​លំដាប់ ហើយ​ជាអ្នកទេសចរ ដែលមាន​តំរូវការ​ចរាចរណ៍​ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិរវាង​ប្រទេស​ទាំងពីរ កម្ពុជា​ និង​វៀតណាម បាន​ជម្រុញ​អោយ​ភាគី​ទាំងពីរ​មានការឯកភាពគ្នា រៀបចំ​ពិធី​សម្ពោធ​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​នៅច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ រតនគិរី - ឡេ​ថា​ញ់ យ៉ា​ឡាយ​នៅពេលនេះ​។​


​ឯកឧត្តម​លើកឡើងថា នេះ​ជា​ច្រកទ្វារ​អន្តរជាតិ​ទី​៦​ដែល​បើក​អោយ​ចរាចរណ​ដឹកជញ្ជូន ឆ្លងកាត់ រហូតមកដល់​បច្ចុប្បន្ន​នេះ​ភាគី​ទាំងពីរ​កម្ពុជា - វៀតណាម បាន​អនុញាតអោយ យានយន្ត​ផ្លូវគោក​ចំនួន​៥០០​គ្រឿង មកពី​ប្រទេស​នីមួយៗ​ធ្វើការ​ប្រតិបត្តិ​ការឆ្លង​កាត់ ព្រំដែន​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម​។


​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង ស្តីពី​ការដឹកជញ្ជូន​ផ្លូវគោក​នៅ​ឆ្នាំ ១៩៩៨-២០០៥​។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា ចុះហត្ថលេខា​លើ​ពិធីសារ សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង ស្តីពី​ការ ដឹកជញ្ជូន​ផ្លូវគោក ដែល​នៅក្នុង​ពិធីសារ​នេះ​មាន​ទ្វារ​ចំនួន​៧ សម្រាប់​ប្រតិបត្តិ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ ហើយ​ប្រតិបត្តិ​ការដឹកជញ្ជូន​បាន​អនុវត្ត​នៅតាម​ច្រកទ្វារ​ចំនួន​៤​រួចមក ហើយ​មាន​ជាអាទិ៍ ច្រកទ្វារ​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ថ្លុ​ង​-​សា​ម៉ា​ត ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​-​ហា​ទៀង​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១