ព័ត៌មានថ្មីបំផុត

ព្រះអនុគន់ស្រុកកំពង់សៀម នាំបច្ច័យ និងទេយវត្ថុ ប្រគល់ជូនអនុសាខាកាបាតក្រហម

ដោយ: ថុង សីហា ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ 20,903
សន្តិសុខសង្គម
ANN ព្រះអនុគន់ស្រុកកំពង់សៀម នាំបច្ច័យ និងទេយវត្ថុ ប្រគល់ជូនអនុសាខាកាបាតក្រហម

កំពង់ចាម៖ អំណោយជាគ្រឿងឧបភោគបរិភោគនិងបច្ច័យវត្ថុរបស់ព្រះសង្ឃ៤៨វត្ត និងអាស្រម១ ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី19 ខែកក្កដា ឆ្នាំ 2017។


លោកស្រី សុខ ម៉ាលីស អភិបាលរងស្រុកកំពង់សៀម ខេត្តកំពង់ចាម តំណាងសមាជិកអនុសាខាកាកបាតក្រហម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យរបស់ព្រះតេជគុណចៅអធិការវត្ត និងពុទ្ធបរិស័ទដែលបានចែករំលែកទ័យវត្ថុនិងថវិកាជួយដល់អនុសាខាកាកបាទក្រហមស្រុកកំពង់សៀម សម្រាប់បំរើកិច្ចការមនុស្សធម័ស្រុក ហើយមិនមែនជាលើកទី១ទេដែលព្រះមុនីសោភ័ណ្ឌ ប៊ត តាំងឆេង ព្រះបាឡាត់គណៈខេត្តកំពង់ចាម ព្រះអនុគណស្រុកកំពង់សៀមនិងជាព្រះគ្រូចៅអធិការវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ។


លោកស្រីសន្យាថា នឹងនាំយកអំណោយទាំងអស់នេះទៅជួយដល់ជនរងគ្រោះអោយចំគោលដៅ ដើម្បីជាប្រយោជន៍ជួយដល់ជនរងគ្រោះពិតប្រាកដ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងទុកលំបាករបស់ប្រជាជនក្នុងស្រុកទាំងមូល។


នៅក្នុងឱកាសនោះព្រះអនុគន់ ប៊ត តាំងឆេង បានមានសង្ឃដីការថា ទេយវត្ថុទាំងនេះគឺប្រមូលមកពីវត្តនានាក្នុងស្រុកកំពង់សៀមទាំងមូលដែលបងប្អូនពុទ្ធបរិស័ទ្ធយកមកប្រគេនដល់ព្រះសង្ឃ ដូច្នេះសូមឧទ្ទិសកុសល់ផលបុណ្យដល់សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ដែលជាម្ចាស់ទានសូមជួមតែសេចសុខ សេចក្តីចម្រើនគ្រប់ពេលវេលា៕   

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១