ព័ត៌មានថ្មីបំផុត

ពេលវេលា​ដែល​ត្រូវ​តបស្នង ការប្រគំ​តន្ត្រី​ដើម្បី​ប្រមូល​វិភាគទាន​ចំពោះ​ក្រុមគ្រួសារ លោក ស៊ីន ស៊ី​សាមុត ពោ​ពេញ​ដោយ​ភាព​គួរ​ជាទី​មោទន ជាមួយនឹង​អ្នកចូលរួម​ប្រមាណ​ជា ៣​ពាន់​នាក់

ដោយ: ហោ ឈុនឡុង ថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៥ 3,104,222
វប្បធម៌
ANN ពេលវេលា​ដែល​ត្រូវ​តបស្នង ការប្រគំ​តន្ត្រី​ដើម្បី​ប្រមូល​វិភាគទាន​ចំពោះ​ក្រុមគ្រួសារ លោក ស៊ីន ស៊ី​សាមុត ពោ​ពេញ​ដោយ​ភាព​គួរ​ជាទី​មោទន ជាមួយនឹង​អ្នកចូលរួម​ប្រមាណ​ជា ៣​ពាន់​នាក់

រាជធានី​ភ្នំពេញ​៖ ដូចដែល​បានគ្រោង​ទុក ការប្រគំ​តន្ត្រី​ពេលវេលា​ដែល​ត្រូវ​តបស្នង ដែលជា​ការប្រគំ​តន្ត្រី​លើក​ទី​១ រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រព្រឹត្តទៅ កាលពី​ល្ងាច​ថ្ងៃទី​១៤ វិច្ឆិកា នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៧​យប់ ដល់​ម៉ោង ៩ និង ៣០​នាទី​យប់ គឺ​ប្រកបដោយ​ភាព​គួរ​ជាទី​មោទន ដែលមាន​អ្នកចូលរួម​ប្រមាណ​ជា ៣​ពាន់​នាក់​។​

នៅក្នុង​កម្មវិធី​នេះ ក៏​សង្កេតឃើញ​មាន​វត្តមាន​របស់​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប អញ្ជើញ​ចូលរួម​ដើម្បី​ជា​អធិបតី ដែលមាន​ដូចជា លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹ​ត្ត​សភា និង​អធិការកិច្ច ដែលជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត​។​

ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​សម្តែង​ពី​សំណាក់​សិល្បៈករ សិល្បៈការិនី​ដ៏​ឆ្នើម​របស់​កម្ពុជា​ជាច្រើនរូប ដែល​ក្នុងនោះ រួមទាំង​សិល្បករ សិល្បការី​ក្នុងសម័យ​ទសវត្ស​រិ៍​ឆ្នាំ​៦០ និង​៧០ ផងដែរ​។​

​ថវិការ​ដែល​ប្រមូលបាន​ពី​ការរៀបចំ​កម្មវិធី​នឹង​យកទៅ​ឧបត្ថម្ភ​ដល់​ភរិយា​ លោក ស៊ីន ស៊ី​សាមុត មន្ទីរពេទ្យ​គន្ធបុប្ផា សមាគមន៍ ស៊ីន ស៊ី​សាមុត និង​បង្កើតជា​មូល​នី​ធិ​ជួយ​គាំទ្រ​ដល់​តន្ត្រីករ​សម័យ​ដើម​ដែល​ពួកគាត់​ កំពុង​រស់នៅក្នុង​ភាពក្រីក្រ​៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១