ព័ត៌មានថ្មីបំផុត

Neymar ចេញពី Barcelona មែនទែន​ហើយ?

ដោយ: ANN ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧ 3,063
កីឡាអន្តរជាតិ
ANN Neymar ចេញពី Barcelona មែនទែន​ហើយ?

សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ កាលពី​យប់មិញ​ថា Neymar បាន​យល់ព្រម​សំណើ​ផ្ទេរ​ទៅកាន់​ក្រុម​អ្នកមាន Paris Saint-Germain ខណៈ​ក្រុម​បារាំង​មួយ​នេះ​ហ៊ាន​ចំណាយ​ប្រាក់២២២លាន​អឺរ៉ូ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា។

ប៉ុន្តែ Neymar បាន​ចេញមក​និយាយប្រាប់​សារ​ព័ត​មាន Goal ឲ្យ​ដាច់ស្រឡះ​ថា គេ​រីករាយ​ជាមួយ Barcelona  និង​គ្មាន​ការយល់ព្រម​ផ្ទេរ​ទៅ PSG អ្វី​ទេ។  

ក្លឹប​វិញ Barcelona បាន​ថ្លែងថា ពួកគេ​មាន​ទំនុកចិត្ត Neymar គ្មាន​គោលបំណង​ចង់​ចេញ​ក្លឹប​ឡើយ ហើយ​ក្លឹប​ក៏​គ្មាន​ចិត្ត​ចង់​លក់​គេ​ដែរ។ Paris Saint-Germain ចង់បាន Neymar ជា​យូរ​មកហើយ ស្របពេល​ពួកគេ​ចង់បាន​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​កាន់តែខ្លាំង​នៅ​រដូវ​កាល​នេះ ដើម្បី​បាន​ចាប់​ដៃគូ​ជាមួយ Dani Alves ដែល​ទើបតែ​ទិញ​បាន៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១