ព័ត៌មានថ្មីបំផុត

Manchester United លត់​ក្រុម LA Galaxy ៥-២ ក្នុងជំនួប​មិត្តភាព​យប់មិញ (វីដេអូ)

ដោយ: ANN ថ្ងៃថ៍ន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ 3,440
កីឡាអន្តរជាតិ

បិសាច​ក្រហម Manchester United មកពី​អង់គ្លេស​បាន​លត់​ក្រុម LA Galaxy នៅ​អាមេរិក ៥-២ មុននេះ​ក្នុងជំនួប​មិត្តភាព​នៅលើ​ទឹកដី​សហរ​ដ្ឋ​អាមេរិក។

ការប្រកួត​ចាប់ផ្ដើម​បានតែ ៣នាទី​ខ្សែប្រយុទ្ធ​វ័យ ១៩ឆ្នាំ Marcus Rashford ទាត់​បំប៉ោង​សំណាញ់​ទី​ម្ចាស់​ផ្ទះមួយ​គ្រាប់។ រហូតដល់​នាទី២០ ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​ដដែល បាន​បន្ថែម​មួយគ្រា​ប់​ទៀត។ ដល់​នាទី២៦ ខ្សែបម្រើ​ជម្រើសជាតិ​បែលហ្ស៊ិក Marouane Fellaini បន្ថែម​មួយគ្រា​ប់​ទៀត ដើម្បី​បញ្ចប់​វគ្គ​ទី១ជួយ Man Utd នាំមុខ LA ៣-០ ។

ចូលដល់​វគ្គ​ទី២ នាទី៦៧ខ្សែបម្រើ Henrik Mkhitaryan បាន​បន្ថែម​មួយគ្រា​ប់​ទៀត និង​គ្រាប់​ចុងក្រោយ​របស់​ក្រុម​ភ្ញៀវ​រកបាន​ដោយ​កីឡាករ Anthony Martial នៅ​នាទី​ទី៧២ ដើម្បី​នាំមុខ ៥-។ ប៉ុន្តែ​យ៉ាងណា​ម្ចាស់ផ្ទះ​ក៏​អាច​រកបាន​ពីរ​គ្រាប់​មុន​បញ្ចប់​ការប្រកួត គឺ​នៅ​នាទី​ទី៨០ និង​នាទី​ទី៨៨ ដោយ​កីឡាករ Giovani dos Santos ទាំងពីរ​គ្រាប់។ 

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១