ព័ត៌មានថ្មីបំផុត

ម្សិលមិញ​នេះ Conor McGregor និង Floyd Mayweather បានបង្ហាញ​វត្តមាន​ទល់មុខ​គ្នា លើកដំបូង ដើម្បី​ត្រៀម​ប្រកួត​ជាមួយគ្នា នៅ​ចុងខែ​សីហា​ខាងមុខ

ដោយ: ANN ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧ 5,087
កីឡាអន្តរជាតិ

នៅ​មជ្ឈមណ្ឌល LA's Staples Center ក្នុង​ទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ម្សិលមិញ​នេះ មនុស្ស​ជាង១ម៉ឺន​នាក់ បាន​អង្គុយ​រងចាំ​ទស្សនាការ​ជួបគ្នា​ជា​លើកដំបូង​របស់​កំពូល​អ្នក​ប្រដាល់​ក្នុង​ទ្រុង Conor McGregor និង​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather ក្នុង​ថ្ងៃ​ផ្សព្វផ្សាយ​ការប្រកួត។

អ្នក​ប្រដាល់​ទាំងពីរ​បានបង្ហាញ​ធ្មុង​ដាក់គ្នា​តាមរយៈ​ការមើល​មុខ និង​បោះ​ពាក្យសម្ដី​លែបខាយ ធ្វើ​ឲ្យម្ខាងៗទប់ចិត្ត​មិន​ចង់បាន។

 McGregor និង Floyd នឹង​ប្រកួត​គ្នា​នៅ​ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៧នេះ៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១