ព័ត៌មានថ្មីបំផុត

ឥឡូវ​ដល់ពេល ស្តេច​ប្រដាល់​ហ្វីលីពីន​ចេញមុខ​ទាមទារ​ឲ្យ​ពិនិត្យមើល​លទ្ធផល​ឡើងវិញ ចំពោះ​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី

ដោយ: ANN ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧ 8,637
កីឡាអន្តរជាតិ
ANN ឥឡូវ​ដល់ពេល ស្តេច​ប្រដាល់​ហ្វីលីពីន​ចេញមុខ​ទាមទារ​ឲ្យ​ពិនិត្យមើល​លទ្ធផល​ឡើងវិញ ចំពោះ​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​អូស្ត្រាលី

មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ ពាក់ព័ន្ធ​នឹង​ការសង្ស័យថា​មានរឿង​ពុករលួយ លម្អៀង​ក្នុងការ​ប្រកួត​រវាង​កំពូល​អ្នក​ប្រដាល់​សំណ​ប់​ចិត្ត​របស់​ទស្សនិកជន​ទូទាំង​ពិភពលោក និង​អ្នក​ប្រដាល់​ដែរ​ចាញ់​សោះ​របស់​អូស្ត្រាលី កាលពី​ថ្ងៃទី ២ កក្ត​ដា ២០១៧ ព្រោះថា ពេលនេះ​ដល់​វេន​ម្ចាស់ខ្លួន​ចេញមុខ​ទាមទារ​ឲ្យ​ស្ថាប័ន WBO ពិនិត្យ​ឡើង​ចំពោះ​ពិន្ទុ​ក​ជា​ឯក​ច្ឆ័​ន​ដែល​សម្រេច​ឲ្យ​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ចាញ់ Jeff Horn នោះ។

ក្រោយ​ការប្រកួត សូម្បីតែ​គ្រូបង្វឹក​របស់​ស្តេច​ប្រដាល់​ហ្វីលីពីន​បានចាត់ទុក​ថា ការសម្រេច​របស់​ចៅក្រម​មាន​ភាពមិនប្រក្រតី ធ្វើ​ឲ្យ​លោក​មិន​ពេញចិត្ត រហូត​បោះសម្តី​ថា Pacman អើយ​ទម្លាក់​ហ្គុ​ង​ឈប់​វ៉ៃ​ទៀត​ទៅ មានន័យថា ចូលនិវត្តន៍។

កាលពី​ម្សិលមិញ ស្តេច​ប្រដាល់​ហ្វីលីពីន​បាន​ទទូច​ឲ្យ​ស្ថាប័ន​ប្រដាល់​ពិភពលោក WBO ពិនិត្យឡើងវិញ​ជុំវិញ​ការសម្រេចចិត្ត​របស់​ចៅក្រម​ដែល​ឲ្យ​រូបគេ​ចាញ់ Jeff Horn។ ការសម្រេច​នេះ​ធ្វើ​ឲ្យ​អ្នកតាមដាន​ប្រដាល់​ភាគច្រើន​មើលឃើញថា​មាន​ភាពអយុត្តិធម៌​និង​មិន​សក្ដិសម រួមទាំង Pacquiao ខ្លួនឯង​ផង។

Pacquiao ដែលមាន​វ័យ៣៨ឆ្នាំ​បាន​និយាយថា៖ "ខ្ញុំ​ស្រលាញ់​កីឡាប្រដាល់ និង​មិន​ចង់ឃើញ​វា​អស់​ប្រជាប្រិយភាព​ដោយសារតែ​ការកាត់ក្ដី​ដោយ​អយុត្តិធម៌​នោះឡើយ" ។ យ៉ាងណាក៏ដោយ​នៅក្នុង​កិច្ចសន្យា​មុន​ប្រកួត​ក៏មាន​ចែង​ផងដែរ​ថា​គូ​ទាំងពីរ​អាច​ស្នើ​ឲ្យ​មានការ​ប្រកួត​សងសឹក​បាន៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១