ព័ត៌មានថ្មីបំផុត

Manny Pacquiao ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ បើទោះបីជា​ចាញ់​ក៏ដោយ

ដោយ: ANN ថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧ 4,109
កីឡាអន្តរជាតិ
ANN  Manny Pacquiao ត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ បើទោះបីជា​ចាញ់​ក៏ដោយ

សារ​ព័ត​មាន Dailymail បានចេញ​ផ្សាយ​ថា កំពូល​អ្នក​ប្រដាល់ Manny Pacquiao ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ពេលទៅដល់​ស្រុកកំណើត​ប្រទេស​ហ្វីលីពីន ក្រោយ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ Jeff Horn នៅ​ប្រទេស​អូស្ត្រាលី។

ម្ចាស់​ខ្សែក្រវាត់៨ស្ថាប័ន​រូបនេះ​បាន​ត្រលប់​ទៅផ្ទះ កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​មានការ​ទទួល​ពី​សំណាក់​ទាហាន​ហ្វីលីពីន​នៅឯ​ប្រ​លាន​យន្តហោះ​ក្នុង​ទីក្រុង General Santos។

Manny Pacquiao វ័យ៣៨ឆ្នាំ​ធ្លាប់​ប្រកាស​ចូលនិវត្តន៍​ម្ដង​ហើយ​កាលពី​ឆ្នាំមុន បន្ទាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​អាមេរិក Timothy Bradley  ប៉ុន្តែ​ដល់​ខែវិច្ឆិកា​គេ​ក៏​ត្រលប់​ចូល​សង្វៀន​វិញ ដោយ​ប្រកា​សវាយ​ជាមួយ Jessie Vargas ដណ្ដើម​ខ្សែក្រវាត់ WBO welterweight៕

កម្មវិធីទូរទស្សន៍អប្សរាលេខ ១១